ចាប់ពីថ្ងៃទី01 កក្កដា តទៅ សមត្ថកិច្ចនឹងចាត់វិធានការអ្នកដែលមិនបន្តសុពលភាពប្រើប្រាស់សេវាសាធារណៈដឹកជញ្ជូន

ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​បាន​បញ្ជាក់ថា ចាប់ពី​ថ្ងៃទី01 ខែកក្កដា ខាងមុខនេះ​តទៅ អាជ្ញាធរ​នឹងធ្វើ​ការផាកពិន័យ​ចំពោះ​ការយឺតយ៉ាវ​ក្នុង​ការបង់​សេវាសាធារណៈ​ដឹកជញ្ជូន​ផ្លូវគោក​ដោយ​គ្មាន​ការលើកលែង។

សុពលភាព​លើ​ការប្រើប្រាស់​សេវាសាធារណៈ​វិស័យ​ដឹកជញ្ជូន​ផ្លូវគោក​ដែល​ក្រសួង​បានកំណត់​រួមមាន៖

1.​ លិខិតអនុញ្ញាត​ធ្វើ​អាជីវកម្ម​ដឹកជញ្ជូន

2. ការចុះបញ្ជី​រថយន្ត​ផ្លាកលេខ AT ឡើងវិញ

3. ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​គ្រប់​ប្រភេទ និង​អាជីវកម្ម​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត

4. បណ្ណ​បើកបរ​យានយន្ត វិញ្ញាបនបត្រ​បញ្ជាក់​ស​ម​ត្ថ​ភាព​គ្រូបង្រៀន​បើកបរ​យានយន្ត និង​លិខិតអនុញ្ញាត​ធ្វើ​អាជីវកម្ម​បង្រៀន​បើកបរ៕

Advertisement