ធនាគារជាតិនៃកម្ពុជា ប្រកាសដាក់ចេញវិធានការលើក្រដាសប្រាក់$1, 2$ និង 5$ ត្រឹមថ្ងៃទី31 ខែសីហា ឆ្នាំ2020

ដោយសារតែជួបបញ្ហាប្រឈមដ៏ច្រើនដោយសារក្រដាសប្រាក់ដុល្លារប្រភេទ 1, 2 និង 5ដុល្លារ កាលពីថ្ងៃទី28 ខែឧសភា ម្សិលមិញ ធនាគារជាតិនៃកម្ពុជា ឬ NBC បានជួបពិភាក្សាជាមួយតំណាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងមានការចូលរួមពីតំណាងក្នុងវិស័យលក់រាយមួយចំនួនផងដែរ អំពីបញ្ហាប្រឈមនៃចរាចរណ៍ក្រដាសដុល្លារអាមេរិកប្រភេទ1$, 2$ និង 5$ និងផលវិបាករបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា ក្នុងការគ្រប់គ្រងប្រភេទក្រដាសប្រាក់ទាំងនេះ។

ដោយពិនិត្យឃើញថា ទាំងនៅក្នុងឃ្លាំងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា មានការគរជន់ច្រើននៃក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ 1, 2 និង 5$ ដែលបានសរបញ្ជាក់ថា តម្រូវការនៃក្រដាសប្រាក់ទាំងនេះ មានកម្រិតទាបក្នុងទីផ្សារ អង្គប្រជុំពិភាក្សា បានឯកភាពដាក់ចេញនូវវិធានការមួយចំនួនដូចក្នុងសេចក្ដីប្រកាសព័ត៌មានខាងក្រោម…៖

(គួរបញ្ជាក់ផងដែរថា​ នៅចុងបញ្ចប់នៃសេចក្ដីប្រកាសព័ត៌មាននេះ ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់នៅក្នុងចំណុចចុងក្រោយថា ធនាគារជាតិនៃកម្ពុជា នឹងបន្តពិភាក្សាជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដើម្បីឈានទៅដល់ការកំណត់ពេលវេលាណាមួយសមស្រប ដើម្បីផ្អាកការទទួលក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទតូចៗទាំងនេះទាំងស្រុងពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។

និងធនាគារជាតិនៃកម្ពុជា ក៏សូមបញ្ជាក់ផងដែរថា ការអនុវត្ថវិធានការនៅក្នុងសេចក្ដីប្រកាសព័ត៌មាននេះ មិនមានន័យថា ជាការហាមឃាត់ចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទតូចៗទាំងនេះនៅលើទីផ្សារនោះទេ)

Advertisement