ភ្ញៀវទេសចរចាប់ផ្តើមកើនឡើងវិញនៅដើមខែមិថុនានេះ

ភ្ញៀវទេសចរ​ក្នុងស្រុក​ចាប់ផ្តើម​សកម្មភាព​របស់ខ្លួន​ជា​ឡើងវិញ​នៅ​ដើមខែ​មិថុនា​នេះ បន្ទាប់ពី​ស្ងប់ស្ងាត់​មួយរយៈ​ដោយសារតែ​ព្រួយបារម្ភ​ពី​មេរោគ Covid-19។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​បញ្ជាក់ថា សប្តាហ៍​ទី1 នៃ​ខែមិថុនា​នេះ ភ្ញៀ​ង​ទេសចរ​ក្នុងស្រុក​ប្រមាណ 157,942នាក់ បានធ្វើ​ដំណើរ​ទៅកាន់​តំបន់​ទេសចរណ៍​នានា​នៅក្នុង​ប្រទេស។ ចំនួន​នេះ​កើនឡើង​ប្រមាណ 24.20% បើ​ប្រៀបធៀប​នឹង​សប្តាហ៍​មុន។ ក្នុងចំណោម​ភ្ញៀវ​ទាំងអស់​មានការ​កើនឡើង​ទាំង​ភ្ញៀវ​ជាតិ និង​ភ្ញៀវ​អន្តរជាតិ ដោយ​ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន 154,286នាក់ កើនឡើង 24.07% ខណៈ​ភ្ញៀវ​បរទេស​មាន​ចំនួន 3,656នាក់ កើនឡើង​ប្រមាណ 30.43%។

បច្ចុប្បន្ននេះ​ទោះ​ស្ថិ​ង​ក្នុងដំណាក់កាល​នៃ​ការរីក​រាលដាល​ជំងឺ Covid-19 ក៏ដោយ តែ​ក្រសួងទេសចរណ៍ និង​អាជ្ញាធរ​ពាក់ព័ន្ធ​បាន និង​កំពុង​យកចិត្តទុកដាក់​ខ្លាំង​លើ​ការអភិវឌ្ឍ និង​កែច្នៃ​តំបន់​ទេសចរណ៍​នានា​ឱ្យ​កាន់​តែមាន​សក្តានុពល។ ជាក់ស្តែង​តំបន់​អង្គរ​ត្រូវបាន​អាជ្ញាធរ​ជាតិ​អប្សរា រៀបចំ​ឱ្យមាន​សោ​ភណ្ឌ​ភាព​កាន់តែ​ទាក់ទាញ ខណៈ​តំបន់ឆ្នេរ និង​តំបន់​អេកូ​ទេសចរណ៍​ជាច្រើន​ផ្សេងទៀត​ក៏​កំពុងតែ​ត្រូវបាន​កែលម្អ។ ហេតុនេះ​ក្រោយ​បញ្ចប់​ការរីក​រាលដាល​នៃ​ជំងឺ Covid-19 ស្ថានភាព​ទេសចរណ៍​នៅ​កម្ពុជា នឹង​អាច​មានការ​ប្រែ​ប្រែល​ខ្លាំង​ជា​វិជ្ជមាន៕

Advertisement