​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​ ​កើនឡើង​ក្នុង​ឱកាស​បុណ្យភ្ជុំបិណ្ឌ​ ​

​ក្រសួងទេសចរណ៍​បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​ថា​ ​គិត​ត្រឹម​រយៈពេល​ ​3ថ្ងៃ​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ ​ចាប់ពី​ថ្ងៃទី27​ ​ដល់29​ ​ខែកញ្ញា​ ​ឆ្នាំ2019​ ​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​ ​បាន​ចេញ​ដើរ​ទស្សនា​កម្សាន្ត​នៅ​ទូទាំង​ប្រទេស​ ​មាន​ចំនួន​ជាង​ ​1,4លាន​នាក់​ ​កើនឡើង​ ​37.25​%​ ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​

​ ឯកឧត្តម​ ​ថោង​ ​ខុន​ ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​នៅ​ថ្ងៃទី30​ ​ខែកញ្ញា​នេះ​ថា​ ​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​ ​និង​បងប្អូន​ប្រជាពលរដ្ឋ​ ​ដែល​ដើរកម្សាន្ត​នៅ​តាម​រមណី​ ​យ​ដ្ឋាន​ទេសចរណ៍​នានា​ ​ក្នុង​ឱកាស​បុណ្យភ្ជុំបិណ្ឌ​ឆ្នាំ2019​ ​នេះ​ ​មាន​ចំនួន​ ​1,437,988នាក់​ ​កើនឡើង​ ​37.25​%​ ​ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន​ ​1,361,240នាក់​ ​កើនឡើង​ ​34.91​%​ ​ចំណែក​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​ ​76,748នាក់​ ​កើនឡើង​ ​98.14​%​។​

​​យោង​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត​ ​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​ ​និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ដើរកម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​ទេសចរណ៍​នានា​ក្នុង​ឱកាស​បុណ្យភ្ជុំបិណ្ឌ​ក៏បាន​បញ្ជាក់​ដែរ​ថា​ ​ចំនួន​ជាក់ស្តែង​អាច​ច្រើនជាង​នេះ​ ​ពីព្រោះ​ប្រជាពលរដ្ឋ​ក៏បាន​ទៅ​កម្សាន្ត​នៅ​តាម​កន្លែង​ដែល​មាន​សក្តា​នុ​ពល​ទេសចរណ៍​ ​ដូចជា​បឹង​ ​ស្ទឹង​ ​ប្រឡាយ​ ​ទំនប់​ ​និង​រមណីយដ្ឋាន​កែច្នៃ​ខ្នាត​តូច​នានា​។​

​ជា​ការគួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ​ ​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត​ ​នៃ​ក្រុមការងារ​បាន​សង្កេតឃើញ​ថា​៖​

-​ ​ការរៀបចំ​រមណីយដ្ឋាន​ ​និង​គោលដៅ​ទេសចរណ៍​ ​មានការ​រីកចម្រើន​កាន់តែ​ប្រសើរ​ ​ដែល​ធ្វើ​ឱ្យ​ចំនួន​ភ្ញៀវ​ទេសចរ​មានការ​កើនឡើង​ ​ទោះបីជា​តំបន់​ខ្លះ​មាន​ភ្លៀង​ធ្លាក់​ក៏ដោយ​។​

​​-​ ​អាច​ទប់ស្កាត់​ការដំឡើង​ថ្លៃ​ហួសហេតុ​លើ​ម្ហូបអាហារ​ ​និង​សេវាកម្ម​ទេសចរណ៍​ ​ដោយមាន​ការ​បិទ​តម្លៃ​ជម្រាប​ជូន​ភ្ញៀវ​ជាមុន​បាន​ត្រឹមត្រូវ​ ​ស្របតាម​សារាចរណែនាំ​របស់ក្រ​សួង​ទេសចរណ៍​(​ក្រុមការងារ​សង្កេតឃើញ​ថា​ ​ពុំ​មានការ​ផ្សាយ​ព័ត៌មាន​នៅ​លើ​បណ្តាញ​សង្គម​ពី​ការដំឡើង​ថ្លៃ​ហួសហេតុ​ទេ​)​។​

​-​ ​បើ​ទោះបី​នៅតែ​ជា​បញ្ហា​ស្មុគស្មាញ​ក្ដី​ ​តែ​បញ្ហា​បរិស្ថាន​អនាម័យ​ ​ល្អ​ប្រសើរ​ជាង​មុន​ ​ដោយ​ភ្ញៀវ​ទេសចរ​ ​និង​បងប្អូន​ប្រជាពលរដ្ឋ​មានការ​យល់ដឹង​ ​និង​ភ្ញាក់​រលឹក​ ​និង​ដោយមាន​ការ​ចុះ​អប់រំ​ណែនាំ​ពី​មន្ត្រី​ជំនាញ​ ​និង​អាជ្ញាធរ​ពាក់ព័ន្ធ​។​

​-​ ​បញ្ហា​សន្តិសុខ​សុវត្ថិភាព​ក៏​មាន​ភាពល្អ​ប្រសើរ​ ​ដោយ​មន្ទីរ​ទេសចរណ៍​បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​កម្លាំង​មានសមត្ថកិច្ច​ ​ចាត់តាំង​ក្រុមការងារ​ប្រចាំការ​នៅ​តាម​គោលដៅ​ទេសចរណ៍​សំ​ខាន់​ៗ​ ​និង​មានការ​លើកស្លា​ក​សញ្ញា​គ្រោះថ្នាក់​នៅ​តាម​តំបន់​ដែល​ងាយ​រងគ្រោះ​ទៀតផង​។​

​-​ ​ប៉ុន្តែ​កត្តា​មូលដ្ឋាន​គ្រឹះ​ ​គឺ​កត្តា​សន្តិភាព​ ​ស្ថិរភាព​នយោបាយ​ដែល​ជា​មូលដ្ឋាន​នៃ​ការ​អភិវឌ្ឍ​នាំមក​នូវ​ការ​រីកចម្រើន​ ​ខាង​ជីវភាពរស់នៅ​របស់​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរ​ឡើង​។​

ឯកឧត្តម​ ​ថោង​ ​ខុន​ ​បាន​បន្ថែម​ថា​ ​កត្តា​ដែល​ជំរុញ​ឱ្យ​មាន​កំណើន​ទេសចរណ៍​នេះ​ ​គឺ​កត្តា​សន្តិភាព​ ​ស្ថិរភាព​នយោបាយ​ ​ដែល​ជា​មូលដ្ឋាន​នៃ​ការ​អភិវឌ្ឍ​ ​នាំមក​នូវ​ការ​រីកចម្រើន​ខាង​ជីវភាពរស់នៅ​របស់​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរ​ឡើង​៕​



Advertisement