Covid-19 ថ្មី​នៅ​កម្ពុជា​ក្នុងអំឡុង​ថ្ងៃទី 19មករា ឆ្នាំ2021

ក្រសួងសុខាភិបាល​កម្ពុ​ជា​ឱ្យដឹង បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ថ្មី​ចំនួន 7 ករណី​បន្ថែមទៀត នាំឱ្យ​តួលេខ​សរុប​នៃ​អ្នក​វិជ្ជមាន កើន​ដល់ 448 នាក់។

ករណី​វិជ្ជមាន​នៅក្នុង​ថ្ងៃទី 19 ខែមករា​ទាំង 7 នាក់​នេះ សុទ្ធតែជា​ពលករ និង​ពល​ការិនី​ខ្មែរ ដែល​ទើប​ត្រលប់​មកពី​ប្រទេស​ថៃ។ ព័ត៌មាន​លម្អិត​សូម​អាន​តារាង​ខាងក្រោម។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី 19 មករា​នេះ អ្នក​វិជ្ជមាន​នឹង Covid-19 នៅ​កម្ពុ​ជាមាន​ចំនួន 448 នាក់ ក្នុងនោះ​មាន 392 នាក់​បានជា​សះស្បើយ និង 56 នាក់​កំពុង​សម្រាក​ព្យាបាល។

នៅ​ទូទាំង​ពិភពលោក អ្នក​វិជ្ជមាន​នឹង Covid-19 សរុប បាន​កើន​ដល់ 96,571,899 នាក់ ខណៈ​អ្នកស្លាប់​កើន​ដល់ 2,063,454 នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន 69,217,638 នាក់។ អ្នកជំងឺ Covid-19 ដែល​កំពុង​ព្យាបាល មាន​ចំនួន 25,290,807 នាក់ ក្នុងនោះ​មាន 112,028 នាក់​កំពុង​ប្រឈម​នឹង​ហានិភ័យ​បាត់បង់​ជីវិត៕



Advertisement