កម្ពុជា​រកឃើញ​ករណី​វិជ្ជមាន​ជាមួយ​នឹង​COVID-19 ថ្មី ចំនួន​15​នាក់ ខណៈ​ពិភពលោក​​រក​ឃើញ​​7,634​នាក់​​ នៅ​ក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​នេះ​

កម្ពុជា​រកឃើញ​ករណី​វិជ្ជមាន​ជាមួយ​នឹង​COVID-19 ថ្មី ចំនួន​15​នាក់ ខណៈ​ពិភពលោក​រកឃើញ​7,634នាក់​​ នៅ​ក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​នេះ​

ក្រសួង​សុខាភិបាល​កម្ពុជា​ នា​ព្រឹក​នេះ​បាន​ឱ្យ​ដឹង​ថា កម្ពុជា​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​​COVID-19​ ថ្មី​ ចំនួន​15​ករណី​បន្ថែម​ទៀត​ ក្នុង​ចំណោម​​នេះ​មាន​ជនជាតិ​ខ្មែរ​ចំនួន​2​នាក់​។

នាព្រឹក​ថ្ងៃ​ទី​11​សីហា​នេះ កម្ពុជា​បាន​ប្រកាស​ថា បាន​រកឃើញ​ករណី​វិជ្ជមាន​ជាមួយ​នឹង​COVID-19 ចំនួន​15​នាក់​បន្ថែម​ទៀត​ ដែល​នេះ​បាន​ធ្វើ​ឱ្យ​តួលេខ​អ្នក​ជំងឺ​សរុប​នៅ​កម្ពុជា​កើនឡើង​ដល់​266​នាក់​។ នៅក្នុង​ចំណោម​អ្នកជំងឺ​ថ្មី​ទាំង​15​នាក់​នេះ​ មាន​ជនជាតិ​ខ្មែរ​2​នាក់ និង​ជនជាតិ​ចិន​13​នាក់​។

គិត​មក​ដល់​បច្ចុប្បន្ន កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​COVID-19 សរុប​266​នាក់ ក្នុង​នោះ​មាន​អ្នកជំងឺ​220​នាក់​បាន​ជា​សះស្បើយ​ និង​46​នាក់​កំពុង​ទទួល​ការ​ព្យាបាល​។

នៅ​ទូទាំង​ពិភពលោក​ មក​ដល់​ពេល​នេះ​ត្រូវ​បាន​រាយការណ៍​ថា បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​COVID-19 សរុបចំនួន​​20,247,575នាក់​ ខណៈ​អ្នក​ជំងឺ​បាន​ជា​សះស្បើយ​មាន​ចំនួន​13,110,934​នាក់ និង​​​738,701​នាក់​​បាន​បាត់​បង់ជីវិត​៕

Advertisement