មនុស្ស​ជាង​​370,000​នាក់​បាន​ស្លាប់​ដោយ​សារ​COVID-19 នៅ​ទូទាំង​ពិភពលោក​

ពិភពលោក​ទាំង​មូល​​ត្រូវ​បាន​រាយ​ការណ៍​​ថា មាន​អ្នក​ស្លាប់​ដល់​ទៅ​ជាង​370,000​នាក់​ក្នុង​ចំណោម​អ្នក​ដែល​បាន​ឆ្លង​វីរុស​COVID-19 ជាង​6.1​លាន​នាក់​។

ប្រទេស​និង​ដែន​ដី​ចំនួន​213​ក្នុង​ពិភពលោក បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 ចំនួន​6,148,518​នាក់​ និង​អ្នក​ស្លាប់​370,472​នាក់​។ អ្នក​ជំងឺ​​កើន​122,427​នាក់ និងអ្នក​​ស្លាប់​កើន​4,057​នាក់​បើ​ធៀប​នឹង​ម្សិលមិញ​។ អ្នកជំងឺ​បាន​ជា​សះ​ស្បើយ​មាន​ចំនួន​ជាង​2.7​លាន​នាក់​។

ទ្វីប​អាមេរិក​មាន​អ្នក​ជំងឺ​COVID-19 ច្រើន​ជាង​គេ​ ក្នុង​នោះ​អាមេរិក​ខាង​ជើង​មាន​អ្នកជំងឺ​​2,043,719​នាក់​ អាមេរិក​ខាង​ត្បូង​មាន​844,621​នាក់​ ខណៈ​ទ្វីប​អឺរ៉ុប​មាន​2,004,226​នាក់​ អាស៊ី​មាន1,107,530​នាក់​ និង​ទ្វីប​អាហ្វ្រិក​មាន​143,769​នាក់​។

សហរដ្ឋ​អាមេរិក​នៅ​តែ​ជា​សម្បុក​មេរោគ​ធំជាង​គេ​ក្នុង​ពិភពលោក ដោយ​មាន​អ្នក​ជំងឺ​សរុប​1,815,717​នាក់​ និង​អ្នក​ស្លាប់​សរុប​105,535​នាក់​​ ក្នុង​នោះ​អ្នក​ជំងឺ​កើន 22,454​នាក់ ខណៈ​អ្នក​ស្លាប់​កើន​996​នាក់​បើ​ធៀប​នឹង​មុន​នេះ​មួយ​ថ្ងៃ។ ចំណែក​​ប្រេស៊ីល មាន​អ្នក​ជំងឹ​សរុប​498,440​នាក់​ និង​អ្នក​ស្លាប់​សរុប​28,834​នាក់​។ រីឯ​ប្រទេស​​រុស្ស៊ី​វិញ មាន​អ្នក​ជំងឺ​សរុប​396,575​នាក់ និង​អ្នក​ស្លាប់​សរុប​​4,555​នាក់​៕

ប្រភព៖ សារ​ព័ត៌មានបរទេស

Advertisement