រដ្ឋមន្ត្រីម្នាក់​របស់​អេស្ប៉ាញ​បាន​ឆ្លងវីរុស COVID-19 នាំ​ឱ្យមហាក្សត្រ និង​មហេសី រួម​នឹង​រដ្ឋ​មន្ត្រី​ទាំង​អស់​ ត្រូវ​​ធ្វើ​តេស្ត​រក​មេរោគ

រដ្ឋមន្ត្រីម្នាក់​របស់​អេស្ប៉ាញ​បាន​ឆ្លងវីរុស COVID-19 នាំ​ឱ្យមហាក្សត្រ និង​មហេសី រួម​នឹង​រដ្ឋ​មន្ត្រី​ទាំង​អស់​ ត្រូវ​​ធ្វើ​តេស្ត​រក​មេរោគ

រដ្ឋមន្រ្តីក្រសួងសមធម៌នៃប្រទេសអេស្ប៉ាញ លោក​ស្រី Irene Montero ទទួល​បាន​លទ្ធ​ផល​វិជ្ជមាន​ជាមួយ​នឹង​វីរុស​កូរ៉ូណា​ COVID-19 បន្ទាប់​ពី​ត្រូវ​បាន​ធ្វើ​តេស្ត​រក​មេរោគ​ ខណៈ​ដែល​ស្វាមី​របស់​លោក​ស្រី​ គឺ​ឧបនាយក​រដ្ឋ​មន្ត្រី Pablo Iglesias ត្រូវ​បង្ខាំង​ខ្លួន​នៅ​ដោយ​ឡែក​។

នាយក​រដ្ឋមន្ត្រី Pedro Sanchez នឹង​បើក​កិច្ច​ប្រជុំ​នានា​ដោយ​ប្រើ​ទូរទស្សន៍​ភ្ជាប់​អ៊ីនធើណិត ចាប់​ពី​ថ្ងៃ​នេះ​ បន្ទាប់​ពី​រដ្ឋមន្ត្រីក្រសួង​សមធម៌ Montero បាន​ឆ្លង​វីរុស​ COVID-19។ នេះ​គឺជា​សេចក្ដី​ប្រកាស​របស់រាជ​រដ្ឋាភិបាល​អេស្ប៉ាញ។

​រដ្ឋមន្ត្រីក្រសួង​សមធម៌ លោក​ស្រី Montero

រដ្ឋ​មន្ត្រី​ទាំង​អស់​នៃរាជ​រដ្ឋាភិបាល​ប្រទេស​អេស្ប៉ាញ ត្រូវ​បាន​ធ្វើ​តេស្ត​រកមេរោគ​ក្នុង​ថ្ងៃនេះ(12មីនា)។ មហា​​-​ក្សត្រ​នៃ​ប្រទេស​នេះ​ ក៏​ត្រូវ​បាន​ធ្វើ​តេស្ត​រក​មេរោគ COVID-19 ព្រោះ​ថា មហេសី​របស់​ទ្រង់​ គឺ​ព្រះនាង Letizia ក៏ធ្លាប់​បាន​នៅ​ក្បែរ​រដ្ឋមន្ត្រី Montero​។

មហាក្សត្រ​ Felipe ទី6 និង​មហេសី​របស់​ទ្រង់

ប្រទេស​អេស្ប៉ាញ មក​ដល់​ពេល​នេះ បាន​រក​ឃើញ​អ្នក​ផ្ទុក​វីរុស COVID-19 ចំនួន​ជាង​3,059នាក់ ក្នុង​នោះមាន​86នាក់បាន​បាត់​បង់ជីវិត៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស​

Advertisement