2ដំណាក់កាលងាយស្រួលបំផុត ក្នុងការសម្លាប់វីរុសក្នុងរថយន្តក្រុងឱ្យមានសុវត្ថិភាពទាំងអ្នកបើកបរ និងអ្នកជិះ

2ដំណាក់កាលងាយស្រួលបំផុត ក្នុងការសម្លាប់វីរុសក្នុងរថយន្តក្រុងឱ្យមានសុវត្ថិភាពទាំងអ្នកបើកបរ និងអ្នកជិះ

ទីភ្នាក់ងារសារព័ត៌មានស៊ីនហួ របស់ប្រទេសចិន បានណែនាំពី វិធីការសម្លាប់មេរោគវីរុសនៅក្នុងរថយន្តឱ្យមានសុវត្ថិភាពទាំងអ្នកបើកបរ និងអ្នកជិះ ដូចខាងក្រោមនេះ…។

ការប្រើប្រាស់សេវាកម្មរថយន្តសាធារណៈ(រថយន្តក្រុងផ្លូវឆ្ងាយ)នៅតែជាបច្ច័យប្រថុយប្រថាន ដែលអាចហុចផលឱ្យឆ្លងមេរោគវីរុស COVID-19 បានជានិច្ច ដោយសារតែប្រជាជនដែលប្រើប្រាស់សេវាកម្មនេះមានចំនួនច្រើនក្នុង 1ថ្ងៃៗ ទើបធ្វើឱ្យមានការប្រមូលសន្សំរបស់មេរោគច្រើន និងគ្រប់ប្រភេទនៅក្នុងរថយន្ត ដូច្នេះហើយទើបថ្ងៃនេះ ខាងទីភ្នាក់ងារសារព័ត៌មានស៊ីនហួរបស់ប្រទេសចិនមានពាក្យណែនាំក្នុងរឿងការសម្លាប់មេរោគនៅក្នុងរថយន្តដោយវិធីបែបណា ដើម្បីឱ្យមានសុវត្ថិភាពទាំងអ្នកបើកបរ និងអ្នកដំណើរមកជម្រាបជូនដូចតទៅ៖

-ជាធម្មតា អ្នកមិនចាំបាច់ត្រូវសម្លាប់មេរោគវីរុសនៅក្នុងរថយន្តទេ តែអ្នកគួរតែធ្វើ បន្ទាប់ពីឡើងជិះរថយន្តជាមួយមនុស្សដែលអ្នកមិនបានដឹងពីសភាវសុខភាពរបស់គេ ឬអ្នកដែលមានអាការគួរឱ្យសង្ស័យ ដោយអ្នកគួរអនុវត្តតាមវិធីសម្លាប់មេរោគវីរុសដែលមាន 2ដំណាក់កាលងាយៗដូចតទៅនេះ៖

-ដំណាក់កាលទី1 បើកបង្អួចរថយន្ត ដើម្បីឱ្យខ្យល់អាកាសបក់ចេញ-ចូល។

-ដំណាក់កាលទី2 សម្លាប់មេរោគនៅលើឧបករណ៍ខាងក្នុងរថយន្ត មានដូចជា កៅអីអង្គុយ ដៃចង្កូត បង្អួច ដៃទ្វារ ប្រឡោះខ្យល់ចេញ-ចូល និងផ្សេងៗទៀតដោយទឹកថ្នាំសម្លាប់មេរោគដែលមានចំណែកផ្សំរបស់ក្លូរីនជាគោល ដោយក្នុងអំឡុងពេលធ្វើការសម្អាត និងសម្លាប់មេរោគនេះ អ្នក(បើកបរ)គួរបញ្ឆេះរថយន្តចោល និងបើកប្រព័ន្ធខ្យល់បាញ់ចេញ-ចូលនៅក្នុងរថយន្ត។

ទាំងអស់នេះ បើសិនអ្នកត្រូវអង្គុយជាមួយ(ជិត)មនុស្សដែលអ្នកមិនបានដឹងពីសភាវសុខភាពរបស់គេនោះ អ្នកគួរតែពាក់ម៉ាស់ការពារជាប់រហូតក្នុងការធ្វើដំណើរ អង្គុយក្នុងចម្ងាយឆ្ងាយឱ្យសមល្មម បើកបង្អួចជំនួសឱ្យការបើកម៉ាស៊ីនត្រជាក់ និងប្រុងប្រយ័ត្នអំពីសុខភាពរបស់ខ្លួនបន្ទាប់ពីការធ្វើដំណើររួច៕

ប្រភព ៖ សារព័ត៌មានបរទេស

Advertisement