កម្ពុជា រកឃើញអ្នកឆ្លង​វីរុស​កូវីដ-19 ករណី​ថ្មី ចំនួន 02 នាក់ ក្នុងអំឡុង​ 24 ម៉ោង​កន្លង

គ្រាប់​ពណ៌​លឿងគឺជា​វីរុស​ SARS-CoV-2 ដែល​បង្ក​ឱ្យ​មាន​ជំងឺ​កូវីដ-19

កម្ពុជា បាន​រកឃើញអ្នកឆ្លងកូវីដ-19 ករណី​ថ្មី ចំនួន 02 នាក់ ក្នុង​អំឡុង​ 24 ម៉ោង​ នៃ​ថ្ងៃទី 02 ខែ​វិច្ឆិកា​ ឆ្នាំ​ 2022។

ក្នុង​អំឡុង​ពេល​ដដែល ​ក៏​មាន​​​អ្នក​ជំងឺ​កូវីដ-19 ចំនួន 01 នាក់បានជាសះស្បើយ និង​​​​ មិនមានករណី​ស្លាប់​ថ្មី​ ដោយ​សារ​ជំងឺ​នេះ​នៅឡើយ។

គិតត្រឹមព្រឹក ថ្ងៃទី 03 ខែវិច្ឆិកា ឆ្នាំ 2022 កម្ពុជា មាន​អ្នក​ឆ្លងកូវីដ-១៩ សរុប ៖ 137,995 នាក់, អ្នកជាសះស្បើយសរុប​ ៖ 134,931 នាក់ និង​​អ្នកស្លាប់​សរុប​ ៖ 3,056 នាក់។

Advertisement