ថ្នាំ​ចាក់​ព្យាបាល​ជំងឺ COVID-19 ដំបូង​​គេ​លើ​លោក​ ត្រូវបាន​ចុះបញ្ជិកា​​នៅ​ប្រទេស ​រុស្ស៊ី

ប្រភេទ​ថ្មី​ចាក់​ព្យាបាល​ជំងឺ COVID-19 ដែលមាន​ប្រសិទ្ធភាព​ផ្ទាល់​ដំបូង​គេ​ក្នុង​ពិភពលោក ត្រូវបាន​ចុះ​បញ្ជិកា​ជាមួយ​ស្ថាប័នរដ្ឋ​រុស្ស៊ី និង​អាច​ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​នៅតាម​មន្ទីរពេទ្យ​ចាប់​នាពេលឆាប់ៗខាងមុខ។

ទូរទស្សន៍ RT ដកស្រង់​ប្រភពព័ត៌មាន​ពី TASS បានឱ្យដឹងថា ក្រុមហ៊ុន Promomed Group បាន​ចុះបញ្ជី​ប្រភេទ​ថ្នាំ​ចាក់​ព្យាបាល​ជំងឺ COVID-19 ដំបូង នៅ រុស្ស៊ី និង​ជា​ថ្នាំ​ចាក់​ដែលមាន​ប្រភពពី​ថ្នាំ​គ្រាប់ Favipiravir ដំបូង​គេ​ក្នុង​ពិភពលោក។

ថ្នាំ​ចាក់​របស់ Promomed Group ដែលមាន​ឈ្មោះថា Areplivir នេះ គឺជា​ថ្នាំ​ប្រឆាំង COVID-19 ដោយផ្ទាល់។ យោងតាម​ក្រុមហ៊ុន ថ្នាំ​ចាក់​ព្យាបាល​ជំងឺ COVID-19 របស់​ពួកគេ​នឹង​ត្រៀម​រួចរាល់​សម្រាប់​ដាក់ឱ្យ​ប្រើប្រាស់​នៅតាម​មន្ទីរពេទ្យ នៅមុន​ដំណាច់ឆ្នាំ 2021។

បច្ចុប្បន្ន មាន​ថ្នាំ​ចាក់​ព្យាបាល​ជំងឺ COVID-19 ជាច្រើន​ប្រភេទ​ កំពុង​ត្រូវបាន​​ក្រុម​ហ៊ុន​នានា​​​ពិសោធ​លើ​មនុស្ស ក្នុងនោះ​ក៏មាន​ថ្នាំ​ Remdesivir ផងដែរ។ ទន្ទឹម​ជាមួយនឹង​វ៉ាក់សាំង ក្រុម​អ្នកវិទ្យាសាស្ត្រ​មើលឃើញថា ថ្នាំ​ព្យាបាល​ជំងឺ​កំពុង​ក្លាយជា «អាវុធ» មួយ​បន្ថែមទៀត​សម្រាប់​ក្រុមគ្រូពេទ្យ​ជួរមុខ​នៅលើ​ពិភពលោក៕

 

Advertisement