ខេត្ដ​កំពង់ធំ ផ្អាក​ជា​បណ្ដោះអាសន្ន ការលក់​គ្រឿង​ស្រវឹង និង​ក្លឹប​កម្សាន្ត ខា​រ៉ា​អូខ ឬ​ម៉ាស្សា ជា​បន្តទៀត

(កំពង់ធំ)៖ រដ្ឋបាល​ខេត្ដ​កំពង់ធំ បានចេញ​សេចក្តីសម្រេច​បន្ត​ផ្អាក​ជា​បណ្ដោះអាសន្ន ការលក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ ការជួប​ជុំគ្នា​ពិសា​រគ្រឿង​ស្រវឹង និង​សកម្មភាព​មុខរបរ​ក្លឹប​កម្សាន្ត ខា​រ៉ា​អូខ រង្គសាល ឌី​ស្កូ​តក បៀ​ហ្គា​ឌិន និង​ហាង​​ម៉ាស្សា រយៈពេល 2 សបា្តហ៍​បន្ថែមទៀត រាប់​ចាប់ពី​ថ្ងៃទី 20 ខែតុលា ដល់​ថ្ងៃទី 02 ខែវិច្ឆិកា ឆ្នាំ 2021 ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ COVID-19។

ទន្ទឹមនឹងនេះ រដ្ឋបាល​ខេត្ដ ក៏​ផ្អាក​ជា​បណ្តោះអាសន្ន​ការលក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ នៅតាម​ផ្សារ​ម៉ា​ត ភោជនីយដ្ឋាន អាហា​រដ្ឋា​ន តូប​អាហារ ហាង​កាហ្វេ ហាង​ភេសជ្ជៈ អាជីវកម្ម​ផ្នែក​អាហារ-ភេសជ្ជៈ និង​ដេប៉ូ​ចែកចាយ​គ្រឿង​ស្រវឹង​នៅ​ទូទាំង​ខេត្ត​នេះ។

ជាង​នេះ រដ្ឋបាលខេត្ត​កំពង់ធំ ក៏​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការប្រមូលផ្ដុំ ឬ​ការជួប​ជុំគ្នា​ទទួលទាន​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ និង​ការប្រមូលផ្តុំ ឬ​ការជួប​ជុំគ្នា​ច្រៀង ឬ​រាំ​កម្សាន្ដ​ផងដែរ។

Advertisement