កម្ពុជា ប្រកាស​មិន​គិតថ្លៃ​លើ​ការធ្វើ​តេស្ត​រហ័ស រក COVID-19 នៅតាម​មន្ទីរពេទ្យ​រដ្ឋ

សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺ COVID-19

(ភ្នំពេញ)៖ «ប្រជាពលរដ្ឋ​ដែល​មក​ទទួល​សេវា​ធ្វើតេស្ដ​រហ័ស រក​វីរុស COVID-19 (Rapid Test) នៅតាម​មូលដ្ឋាន​សុខាភិបាល​សាធារណៈ នឹងមិន​ត្រូវ​បានគិត​ថ្លៃ​នោះឡើយ» នេះ​បើតាម​លិខិត​ណែនាំ​របស់​ក្រសួងសុខាភិបាល ជូន​ដល់​បណ្ដា​អង្គភាព និង​បុគ្គលិក​សុខាភិបាល​ក្រោម​ឱវាទ។

លិខិត​របស់​ក្រសួងសុខាភិបាល ដែល​ត្រូវ​បានប្រកាស​នៅ​ព្រឹក​ថ្ងៃទី 04 ខែសីហា ឆ្នាំ 2021 នេះ បានឱ្យដឹង​ទៀតថា ការសម្រេច​ខាងលើ​គឺ យោងទៅតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ ប្រមុខ​រដ្ឋាភិបាល កម្ពុជា នាឱកាស​អញ្ជើញ​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ COVID-19 ដល់​កុមារ និង​យុវវ័យ​ដែលមាន​អាយុ​ចាប់ពី 12 ដល់ 17 ឆ្នាំ កាលពី​ថ្ងៃទី 01 ខែសីហា ឆ្នាំ 2021។

ព័ត៌មាន​បន្ថែម សូម​អាន​លិខិត​ណែនាំ​របស់​​លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ COVID-19៖

Advertisement