អ៊ីស្រាអែល វាយប្រហារ​ដោយ​ប្រើ​មី​ស៊ី​ល សំដៅ រដ្ឋធានី​ដា​ម៉ាស របស់ ស៊ី​រី

ការ​វាយ​ប្រហារ​របស់ អ៊ីស្រាអែល សំដៅ​លើ​ជាយ​រដ្ឋធានី​ដាម៉ាស​ របស់ ស៊ីរី

ប្រភពព័ត៌មាន​ពី​កងទ័ព​របស់ ស៊ី​រី ឱ្យដឹងថា ការវាយប្រហារ​ដោយ​មី​ស៊ី​ល​របស់ អ៊ីស្រាអែល បង្ក​ការខូចខាត​ទ្រព្យសម្បត្តិ​តិចតួច​ប៉ុណ្ណោះ។

កាលពី​ព្រលប់​ថ្ងៃទី ៦ មិថុនា (ម៉ោង​ក្នុងស្រុក) អ៊ីស្រាអែល បាន​បើក​​ការ​វាយប្រហារ​ដោយ​ប្រើប្រាស់​មី​ស៊ី​ល ​សំដៅ​លើ​ រដ្ឋធានី​ដា​ម៉ាស (Damascus) របស់ ប្រទេស​ស៊ី​រី។ ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​ស៊ី​រី (SANA) ឱ្យដឹងថា កងកម្លាំង​ការពារ​ដែនអាកាស​រប​ស់​ប្រទេស​នេះ បាន​ប្រឈមមុខ​នឹង​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​ថ្មី​របស់ អ៊ីស្រាអែល។

ការវាយប្រហារ​ខាងលើ​ត្រូវបាន​ធ្វើឡើង​ចេញពី​តំបន់​ខ្ពង់រាប Golan សំដៅលើ​គោលដៅ​នានា​នៅ​ជនបទ​ភាគខាងត្បូង​របស់ រដ្ឋធានី​ដា​ម៉ាស។ ក៏ប៉ុន្តែ កងកម្លាំង​ការពារ​ដែនអាកាស​រប​ស់ ស៊ី​រី បាន​បាញ់​ទម្លាក់​មី​ស៊ី​ល​ទាំងនេះ​ស្ទើរតែ​ទាំងអស់។ ប្រភពព័ត៌មាន​ពី​កងទ័ព​របស់ ស៊ី​រី ឱ្យដឹងថា ការវាយប្រហារ​ដោយ​មី​ស៊ី​ល​របស់ អ៊ីស្រាអែល បង្ក​ការខូចខាត​ទ្រព្យសម្បត្តិ​តិចតួច​ប៉ុណ្ណោះ។

កាលពី​ប៉ុន្មាន​សប្ដាហ៍​កន្លង ក្រសួងការពារជាតិ​ស៊ី​រី ប្រកាសថា មនុស្ស ៣ នាក់​បាន​ស្លាប់​នៅក្នុង​ការវាយប្រហារ​ចេញពី​តំបន់​ខ្ពង់រាប Golan របស់ អ៊ីស្រាអែល សំដៅលើ​គោលដៅ​មួយ​នៅក្នុង រដ្ឋធានី​ដា​ម៉ាស។

Advertisement