អាម៉េរិក ថា អ៊ុយ​ក្រែ​ន រៀប​ផែនការ​ត្រៀម​សម្រាប់​ក្រោយ «សម័យ ហ្សេ​ឡែ​ន​ស្គី»

រដ្ឋមន្ត្រី​ការ​បរទេស​អាម៉េរិក លោក​ Antony Blinken (ឆ្វេង) និង​ ប្រធានាធិបតី​រុស្ស៊ី​ លោក​ ហ្សេឡែនស្គី

រដ្ឋមន្ត្រីការបរទេស​អាម៉េរិក ឱ្យដឹងថា ក្រុមមន្ត្រី​អ៊ុយ​ក្រែ​ន បាន​ត្រៀម​ជាស្រេច​នូវ​ផែន​ការធានា​លើ​ភាព​រលូត​នៃ​ដំណើរការ​របស់​រដ្ឋាភិបាល បង្ការ​ករណី​ប្រធានាធិបតី ហ្សេ​ឡែ​ន​ស្គី ត្រូវបាន​គេ​ធ្វើឃាត។

«ភាគី​អ៊ុយ​ក្រែ​ន ត្រៀម​ផែនការ​រួចហើយ​ដើម្បី​ធានា​នូវ​ភាព​រហូត​របស់​រដ្ឋាភិបាល ដោយ​វិធីសាស្ត្រ​នេះ ឬ​វិធី​នោះ» លោក Antony Blinken រដ្ឋមន្ត្រីការបរទេស​អាម៉េរិក បាន​ប្រាប់​អ្នកយកព័ត៌មាន​កាលពី​ថ្ងៃទី ៦ មីនា ប៉ុន្តែ មិនបាន​និយាយ​អំពី​ព័ត៌មាន​លម្អិត​អំពី​ផែនការ​បង្ការ​ក្នុងករណី​លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡែ​ន​ស្គី ជួប​បញ្ហា។

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ធ្លាប់បាន​ទទួលស្គាល់ថា លោក​គឺជា «គោលដៅ​ទីមួយ» ហើយ​គ្រួសារ​របស់លោក​គឺជា «គោលដៅ​ទី​ពីរ» រាប់​ចាប់តាំងពី រុស្ស៊ី បានប្រកាស​ចូល​ឈ្លានពាន អ៊ុយ​ក្រែ​ន។ ក៏ប៉ុន្តែ លោក ហ្សេ​ឡែ​ន​ស្គី ក៏​ធ្លាប់បាន​បដិសេធ​សំណើ​របស់ សហរដ្ឋ​អាម៉េរិក ផងដែរ ដែល​ចង់​ជម្លៀស​ខ្លួន​លោក​ចេញពី អ៊ុយ​ក្រែ​ន ដោយ​អះអាងថា នឹង​ក្រាញននៀល​នៅក្នុង​ប្រទេស និង​តស៊ូ​ជាមួយ​ប្រជាជន​របស់លោក។

ការ​ថ្លែង​របស់ រដ្ឋមន្ត្រីការបរទេស​អាម៉េរិក ត្រូវបាន​លើកឡើង​នៅពេលដែល ប្រធានាធិបតី​រុស្ស៊ី លោក ពូ​ទីន កាលពី​ថ្ងៃទី ៦ មីនា បាន​ថ្លែងថា នឹងមិន​បញ្ចប់​យុទ្ធនាការ​យោធា រហូតដល់ អ៊ុយ​ក្រែ​ន បញ្ឈប់​សកម្មភាព​តតាំង និង​អនុវត្តតាម​សំណើ​របស់ រុស្ស៊ី ក្នុងនោះ ក្រុង​មូ​ស្គូ បានស្នើ​ឱ្យ អ៊ុយ​ក្រែ​ន នៅ​ជា​ប្រទេស​អព្យាក្រឹត​រវាង​លោកខាងលិច និង រុស្ស៊ី ។ល។

Advertisement