ថ្ងៃទី ១១ នៃ វិបត្តិ​អ៊ុយ​ក្រែ​ន៖ មូ​ស្គូ ស្នើឱ្យ កៀវ បញ្ឈប់​សកម្មភាព​តតាំង

ទាហានរបស់ អ៊ុយក្រែន នៅ រដ្ឋធានីកៀវ កាលពីម្សិលមិញ

ប្រធានាធិបតី​រុស្ស៊ី លោក វ្លា​ឌី​មៀ ពូ​ទីន លើកឡើង​នូវ​លក្ខខណ្ឌ​ដើម្បី​បញ្ចប់​យុទ្ធនាការ​យោធា​របស់ខ្លួន​នៅ អ៊ុយ​ក្រេ​ន ក្នុង​គ្រា​ដែល​សកម្មភាព​ជម្លៀស​ប្រជាជន​នៅ Mariupol ត្រូវបាន​លុបចោល​ជា​បន្តបន្ទាប់។

លោក ពូ​ទីន កាលពី​ថ្ងៃទី ៦ មីនា បាន​ប្រាប់ ប្រធានាធិបតី​តួ​ក​គឺ ថា យុទ្ធនាការ​យោធា​នៅ អ៊ុយ​ក្រែ​ន កំពុងដំណើរការ​ដូច​ផែនការ ហើយ​ថា​នឹងមិន​បញ្ចប់ រហូតដល់ អ៊ុយ​ក្រែ​ន បញ្ឈប់​សកម្មភាព​យោធា និង​អនុវត្ត​សំណើ​របស់ មូ​ស្គូ។ លោក​ថា «អ៊ុយ​ក្រែ​ន កំពុង​រក​វិធី​ដើម្បី​អូសបន្លាយ​ការចរចា ដើម្បី​មាន​ពេល​ប្រមូល​កម្លាំង។ នោះ​គឺជា​ការប្រឹងប្រែង​ដែល​គ្មាន​ប្រយោជន៍»

យ៉ាងហោច មាន​ប្រជាជន​ស៊ីវិល​នៅ អ៊ុយ​ក្រែ​ន ៣៦៤ នាក់ បាន​ស្លាប់ និង​ជាង ៧០០ នាក់​រងរបួស ចាប់តាំងពី រុស្ស៊ី ចូល​ឈ្លានពាន ប៉ុន្តែ អង្គការសហប្រជាជាតិ​បាន​ព្រមាន​ថា តួលេខ​ពិត​អាច​ខ្ពស់ជាង​នេះ ខណៈដែល​មនុស្ស​ជាង ១.៥ លាន​នាក់ បាន​ភៀសខ្លួន​ចេញពី អ៊ុយ​ក្រែ​ន។

Advertisement