ក្រោយ​ប្រកាស​ឈប់​លក់​ផលិតផល​នៅ រុស្ស៊ី CEO របស់ Apple សម្រេចចិត្ត​ធ្វើ​រឿង​មួយ​គួរឱ្យ​ចាប់អារម្មណ៍

CEO របស់ Apple លោក Tim​ Cook និងប្រធានាធិបតី ហ្សេឡែនស្គី របស់ អ៊ុយក្រែន ជួបគ្នានៅ សហរដ្ឋអាម៉េរិក កាលពីខែកញ្ញា ២០២១

Apple ឱ្យដឹងថា នឹង​ប្រមូល​ខ្ទង់​បរិច្ចាគ​របស់​បុគ្គលិក យកទៅឱ្យ​អង្គការ​មនុស្សធម៌​ដើម្បី​ជួយ​ដល់​បុគ្គលិក និង​ប្រជាជន​នៅ អ៊ុយ​ក្រែ​ន ក្នុង​គ្រា​ដែល រុស្ស៊ី កំពុង​ចូល​ឈ្លានពាន។

ក្រុមហ៊ុន Apple បានសម្រេច​ចិត្ត​ឈប់​លក់​ផលិតផល​របស់ខ្លួន​នៅ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី ១ មីនា ក្នុង​គ្រា​ដែល កងទ័ព​រុស្ស៊ី បាន និង​កំពុង​ចូល​ឈ្លានពាន​លើ ប្រទេស​អ៊ុយ​ក្រែ​ន ខណៈដែល​បណ្ដា​ក្រុមហ៊ុន​របស់លោក​ខាងលិច នាំគ្នា​កាត់ផ្ដាច់​ទំនាក់​ទំនងជា​មួយ រុស្ស៊ី។

ប្រកាស​របស់ Apple មាន​ដូចខាងក្រោម៖

ខ្ញុំ​ចង់​ចំណាយពេល​បន្តិច​ដើម្បី​ដោះស្រាយ​វិបត្តិ​ដែល​កំពុង​កើតឡើង​នៅ អ៊ុយ​ក្រែ​ន។ ខ្ញុំ​ជំនួសមុខ​ឱ្យ​មនុស្ស​ទាំងអស់​នៅ Apple សម្ដែង​ការយកចិត្តទុកដាក់រ​បស់​ពួកយើង​ចំពោះ​អ្នក​ដែល​កំពុង​រង់​ផលប៉ះពាល់​ដោយសារ​អំពើហិង្សា។ បានឃើញ​រូបថតនីមួយៗស្ដីពី​គ្រួសារ​នានា​បោះបង់​ផ្ទះសំបែង និង​ពលរដ្ឋ​ក្លាហាន ប្រយុទ្ធ​ដើម្បី​ជីវភាព​របស់​ពួកគេ យើង​ក៏​យល់​អំពី​សារសំខាន់​របស់​ម​នុស្ស​គ្រប់រូប​នៅ​ជុំវិញ​ពិភពលោក នៅ​ក្នុងការ​រួមដៃគ្នា​ឆ្ពោះទៅកាន់​គោលដៅ​សន្តិភាព។

Apple កំពុង​បរិច្ចាគ​ទ្រព្យ​សម្រាប់​កិច្ចខិតខំ​ក្នុងការ​ផ្ដល់ជំនួយ​មនុ​ស្ស​ធម៌​នៅ អ៊ុយ​ក្រែ​ន។ យើង​ក៏​កំពុងធ្វើការ​ជាមួយ​ដៃគូ ដើម្បី​វាយតម្លៃ​ឱ្យដឹងថា យើងខ្ញុំ​អាចធ្វើ​បាន​អ្វីខ្លះ​បន្ថែមទៀត។ ចាប់ពី​ថ្ងៃនេះ Apple នឹង​ភ្ជាប់​ទៅនឹង​ខ្ទង់​បរិច្ចាគ​របស់​អ្នក​ក្នុង​អត្រា ២:១ សម្រាប់​បណ្ដា​អង្គការ​ដែលមាន​លក្ខណ​សម្បត្តិ​គ្រប់គ្រាន់ ហើយ​វា​មាន​សុពលភាព​ចាប់ពី​ថ្ងៃទី ២៥ កុម្ភៈ។ សូម​ចូលទៅ​កាន់​ទំព័រ​បរិច្ចាគ​រប​ស់បុ​គ្គ​លិ​ក​ដើម្បី​ស្វែងយល់​បន្ថែម។

នៅ អ៊ុយ​ក្រែ​ន យើងខ្ញុំ​បាន​ទាក់ទង​ទៅកាន់​បុគ្គលិក​គ្រប់រូប និង​ជួយ​ពួកគេ រួមទាំង​គ្រួសារ​របស់​ពួកគេ​តាម​ដែល​អាចធ្វើ​ទៅបាន។ សម្រាប់​បុគ្គលិក​ដែល​ត្រូវការ​ជំនួយ សូម​ចូលទៅ​កាន់​ទំព័រ «People» ដើម្បី​បានដឹង​ព័ត៌មាន​ដែលមាន​ស្រាប់។

ជា​ក្រុមហ៊ុន​មួយ យើងខ្ញុំ​ក៏​កំពុង​ធ្វើ​សកម្មភាព​បន្ថែម។ យើង​បាន​ផ្អាក​រាល់​សកម្មភាព​លក់​ផលិត​នៅ រុស្ស៊ី។ Apple Pay និង​បណ្ដា​សេវាកម្ម​ផ្សេងទៀត​ត្រូវបាន​កាត់បន្ថយ។ កម្មវិធី (App) RT News និង Sputnik News ក៏​លែងមាន​នៅលើ Appl Store។

Advertisement