រូ​ម៉ា​នី បាត់បង់​យន្តហោះ​ជា​បន្តបន្ទាប់ នៅ​តំបន់​ក្បែរ ព្រំដែន​អ៊ុយ​ក្រែ​ន ក្នុងនោះ ៧ នាក់​បាន​ស្លាប់

យន្តហោះ​ចម្បាំង ១ គ្រឿង​របស់ ប្រទេស​រូ​ម៉ា​នី បាន​បាត់​ខ្លួន​នៅ​ភាគ​អាគ្នេយ៍ ចំណែក​ឧទ្ធម្ភាគចក្រ ១ គ្រឿង​ក៏បាន​ធ្លាក់​នៅក្នុង​បេសកកម្ម​ស្វែងរក និង​សង្គ្រោះ​យន្តហោះ​ចម្បាំង។

ក្រសួងការពារជាតិ​រូ​ម៉ា​នី បានឱ្យដឹងថា យន្តហោះ​ចម្បាំង MiG-២១ LanceR បាន​បាត់​ខ្លួន​ពី រ៉ា​ដា នៅ​តំបន់​ភាគ​អាគ្នេយ៍ Dobrogea កាលពី​ចុង​ថ្ងៃទី ២ មីនា។

RT ផ្សាយ​ថា ករណី​គ្រោះថ្នាក់​មួយ​ផ្សេងទៀត​ក៏បាន​កើត​ឡើងលើ​ឧទ្ធម្ភាគចក្រ IAR ៣៣០ Puma បន្ទាប់ពី​ត្រូវបាន​បញ្ជា​ឱ្យបំពេញ​បេសកកម្ម​ស្វែងរក និង​ជួយសង្គ្រោះ​យន្តហោះ​ចម្បាំង​ដែល​បាន​បាត់​ខ្លួន​ខាងលើ។

យន្តហោះចម្បាំង MiG-២១ LanceR

យោងតាម​កងទ័ព​រូ​ម៉ា​នី ឧទ្ធម្ភាគចក្រ IAR ៣៣០ Puma បាន​បាត់​ខ្លួន បន្ទាប់ពី​ចេញដំណើរ​បាន​ប្រហែល ២០ នាទី។ មុនពេល​ឧទ្ធម្ភាគចក្រ​បាត់​ខ្លួន អ្នកបើកបរ​បាន​រាយ​ការណ៍​ថា អាកាសធាតុ​អាក្រក់​ខ្លាំង នៅក្នុង​តំបន់​កំពុង​ហោះហើរ។

សារព័ត៌មាន​ក្នុងស្រុក​បាន​រាយការណ៍​ថា មនុស្ស ៧ នាក់ បាន​បាត់​បង់ជីវិត​នៅក្នុង​ករណី​ធ្លាក់​ឧទ្ធម្ភាគចក្រ IAR ៣៣០ Puma។

Advertisement