យន្តហោះ​ដឹកជញ្ជូន​ធំជាងគេ​ក្នុង​ពិភពលោក ត្រូវបាន​កម្ទេច​នៅឯ​មូលដ្ឋានទ័ព​របស់ អ៊ុយ​ក្រែ​ន

យន្តហោះ​ដឹកជញ្ជូន​ធំជាងគេ​ក្នុង​ពិភពលោក An-២២៥ ត្រូវបាន​បំផ្លាញ បន្ទាប់ពី​ការវាយប្រហារ​តាម​អាកាស​របស់ រុស្ស៊ី សំដៅលើ​ព្រមាន​យន្តហោះ Antonov ដែលមាន​ចម្ងាយ ៧ គីឡូម៉ែត្រ ទៅ​ទិស​ពាយព្យ​នៃ​រដ្ឋធានី​កៀវ។

ក្រុមហ៊ុន​អាកាសចរណ៍ និង​ការពារជាតិ Ukroboronprom កាលពី​ថ្ងៃទី ២៧ កុម្ភៈ បានឱ្យដឹងថា យន្តហោះ​ដឹកជញ្ជូន An-២២៥ ត្រូវបាន​បាញ់​កម្ទេច​នៅឯ​ព្រលានយន្តហោះ​នៅក្នុង​ទីរួមស្រុក Hostomel ក្នុង​ខេត្ត​កៀវ ដែលជា​តំបន់​ជុំវិញ រដ្ឋធានី​កៀវ ប៉ុន្តែ មិន​រួមបញ្ចូល​ទាំង រដ្ឋធានី។

នេះ​គឺជា​យន្តហោះ An-២២៥ ដំបូង និង​តែមួយគត់​ដែល​ត្រូវបាន​ផលិត និង​មាន​រហ័ស​នាម​ថា Mriya មានន័យថា «សុបិន» ក្នុង​ភាសា​អ៊ុយ​ក្រែ​ន។ An-២២៥ ដែលមាន​បណ្ដោយ ៨៤ ម៉ែត្រ​នេះ អាច​ដឹកជញ្ជូន​ទំនិញ ២៥០ តោន និង​មាន​ល្បឿន ៨៥០ គីឡូម៉ែត្រ/ម៉ោង។

យន្តហោះ​ An-២២៥​

«រុស្ស៊ី បាន​បំផ្លាញ Mriya ប៉ុន្តែ ពួកគេ​នឹងមិន​អាច​បំផ្លាញ​សុបិន​របស់​យើង អំពី ប្រទេស​អឺរ៉ុប​មួយ​ដ៏​ខ្លាំងក្លា សេរីភាព និង​ប្រជាធិបតេយ្យ» រដ្ឋមន្ត្រីការបរទេស​អ៊ុយ​ក្រែ​ន Dmytro Kuleba ថ្លែង​ដូច្នេះ។

រូបភាព​ពី​ផ្កាយរណប​របស់ Maxar Technologies និង​ទិន្នន័យ​ពី​ទីភ្នាក់ងារ​អវកាស​អាម៉េរិក ណា​សា ក៏បាន​បញ្ជាក់​អំពី​ព័ត៌មាន​ខាងលើ។

ឃ្លាំង​ដាក់​យន្តហោះ​ចម្បាំង An-២២៥
Advertisement