អ៊ុយ​ក្រែ​ន ថា បាន​បាញ់​​ទម្លាក់​​យន្ត​ហោះ​​ចម្បាំង​​របស់​ រុស្ស៊ី នៅ​ រដ្ឋធានីកៀវ

យន្តហោះ​ចម្បាំង​របស់ រុស្ស៊ី ហោះ​ពី​លើ​ដែនអាកាស​ភាគ​ខាងកើត​របស់ ប្រទេស​អ៊ុយក្រែន​ កាល​ពី​ម្សិល​មិញ

ក្រសួងមហាផ្ទៃ​របស់ អ៊ុយ​ក្រែ​ន បានប្រកាសថា កងកម្លាំងប្រដាប់អាវុធ​របស់​ប្រទេស​នេះ បាន​បាញ់​ទម្លាក់​យន្តហោះ ១ គ្រឿង របស់ កងទ័ព​រុស្ស៊ី នៅ រដ្ឋធានី​កៀវ។

Anton Gerahschenko ដែលជា​ទីប្រឹក្សា​ក្រសួងមហាផ្ទៃ​របស់ អ៊ុយ​ក្រែ​ន បាន​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក​នៅលើ Telegram ក្នុងនោះ​មាន​ទាំង​រូបថត​ដែល​លោក​អះអាងថា ជា​អគារ ៩ ជាន់ មួយកន្លែង កំពុង​ឆាប់ឆេះ។

វីដេអូ ១ ផ្សេងទៀត​ដែល​ត្រូវ​បង្ហោះ​លើ​បណ្ដាញ​សង្គម ក៏បាន​បង្ហាញថា មាន​ករណី​ផ្ទុះ​ធំ​មួយ​នៅលើ​អាកាស​នៃ រដ្ឋធានី​កៀវ ដែល​ទំនងជា​យន្តហោះ​ត្រូវបាន​គេ​បាញ់​ទម្លាក់។

Advertisement