ឆេះ​កប៉ាល់​ដឹកឧស​មួយគ្រឿង​នៅលើ​លម្ហ​សមុទ្រ​របស់​ប្រទេស​ស៊ុយអែត

ឧបទ្ទវហេតុ​អគ្គិភ័យ​មួយ​បាន​កើតឡើង​នៅលើ​កប៉ាល់​ដឹកឧស​មួយគ្រឿង​ដែល​កំពុង​ស្ថិតនៅលើ​លម្ហ​សមុទ្រ​នៅ​​​ក្នុង​តំបន់ Gothenburg នៃ​ឆ្នេរ​ភាគ​ខាងលិច របស់ ប្រទេស​អ៊ុយ​អែ​ត កាលពី​ថ្ងៃទី ៥ ធ្នូ (ម៉ោង​ក្នុងស្រុក)។ ក្រោយ​រយៈពេល ២៤ ម៉ោង អគ្គិភ័យ​នេះ​នៅតែ​មិនទាន់​ត្រូវបាន​គ្រប់គ្រង។

អង្គភាព​ប្រតិកម្ម​រហ័ស​ផ្នែក​ស៊ីវិល​របស់ ស៊ុយអែត (MSB) បាន​បញ្ជូន​ឧទ្ធម្ភាគចក្រ ២ គ្រឿង ទៅកាន់​កន្លែងកើតហេតុ ក្នុង​គ្រា​ដែល​សមត្ថកិច្ច​ចម្រុះ ក្នុងនោះ​មាន​កងកម្លាំង​ល្បាត​ឆ្នេរ ក៏បាន​ចូលរួម​ពន្លត់​អគ្គិភ័យ​នេះ។

ប្រកាស​របស់ MSB ឱ្យដឹងថា ឧស​នៅលើ​កប៉ាល់ បាន​ឆាបឆេះ និង​ពិបាក​ពន្លត់ បើទោះជា​កប៉ាល់​មិនទាន់បាន​ឆេះ។ កប៉ាល់​មាន​ផ្ទុក​ប្រេងឥន្ធនៈ​ច្រើន ហើយ MSB ក៏បាន​ត្រៀម​រួចរាល់​សម្រាប់​ទប់ទល់​នឹង​ករណី​បែកធ្លាយ​ប្រេង។

អ្នកនាំពាក្យ​មួយរូប​របស់​កងកម្លាំង​ការពារ​ឆ្នេរ បាន​និយាយថា៖ «មិនទាន់​អាច​និយាយបានថា អគ្គិភ័យ​ត្រូវបាន​គ្រប់គ្រង​នៅឡើយ ប៉ុន្តែ យ៉ាងហោចណាស់​ក៏​អណ្ដាតភ្លើង​លែង​ឆេះ​រាលដាល​តទៅទៀត»។ ការជួយ​សង្គ្រោះ​អាច​នឹងត្រូវ​ចំណាយពេល​ច្រើន​ថ្ងៃ។

សារព័ត៌មាន TT News របស់ ប្រទេស​ស៊ុយអែត បាន​រាយការណ៍​ថា កប៉ាល់​ដែល​ដោត​ទង់ជាតិ Liberia និង​មាន​នាវិក​សរុប​ចំនួន ១៧ នាក់​នេះ មានឈ្មោះ ថា Almirante Storni៕

Advertisement