បទ «ឪពុកអ្ន​ក​ក្រ» កម្សត់ធ្វើឱ្យមហាជនស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន

ពិតជាមិនធម្មតាមែន! ត្រឹមតែមួយរាត្រីសោះ បទចម្រៀងជាស្នាដៃនិពន្ធថ្មីដោយតារាសម្ដែង សា​វិ​ន​ ​​ហ្វី​​​លី​​​ព​ បានធ្វើឱ្យកក្រើករំជួលអារម្មណ៍មហាជនដែលបានទស្សនាឱ្យស្រក់ទឹកភ្នែករលីងរលោងទៅតាមមនោសញ្ចេតនារបស់បទចម្រៀងមួយនោះ។

ផ្ដើមចេញពីសាច់រឿងដ៏កម្សត់ដែលជារឿងរ៉ាវពិតមួយរបស់អ្នកដឹកនាំសម្តែងដែលធ្លាប់បានឆ្លងកាត់ ហើយបានតាក់តែងជាទំនុកច្រៀង និងសាច់រឿងដែលអាចនិយាយបានថា ការជារំឭកគុណមាតាបិតា​ និងអនុស្សាវរីយ៍កម្សត់ជាមួយឪពុកអ្ន​ក​ក្រ និងបទពិសោធនៃក្រុមគ្រួសារដែលជាអ្នកមានទ្រព្យស្ដុកស្តម្ភ តែខ្វះភាពកក់ក្ដៅដែលត្រូវបានលាតត្រដាងចេញពីទិដ្ឋភាពសង្គមខ្មែរទាំងស្រុងនៅក្នុងបទចម្រៀងដែលមានចំណងជើងថា «ឪពុកអ្ន​ក​ក្រ»។

នេះគឺជាបទចម្រៀងទី១ហើយដែលលោកខៃ ប្រសិទ្ធ ចូលរួមសម្តែងក្រោយពីអាក់ខានសម្តែ​ងក្នុងវិថីសិល្បៈខ្មែរ អស់រយៈពេល23ឆ្នាំមក។ ​លោក ខៃ ប្រសិទ្ធ បានប្រាប់ឱ្យដឹងថា លោកពិតជាសប្បាយរីករាយចិត្តពេកកន្លង ដែលបានចូលរួម​សម្តែង​ក្នុងបទចម្រៀងបែបអប់រំរបស់អង្គការ​មូលនិធិសាវិនដើម្បីកុមាររបស់លោក សាវិន ហ្វីលីព​នេះ។ លោកថា «ខ្ញុំពិតជា​សូមអរគុណច្រើនដែលពុកម៉ែបងប្អូននៅតែនឹករឭកស្រឡាញ់ និងគាំទ្រចំពោះរូបខ្ញុំ»។

គួរបញ្ជាក់ផងដែរថា បទចម្រៀងមួយនេះ​ផ​លិ​ត​ដោ​យ​​​ផលិ​​ត​ក​រ​និ​​ព​ន្ធទំ​នុ​ក​​ច្រៀ​​ង និងតារាសម្ដែង សា​វិ​ន​ ​ហ្វី​លី​ព​ ​​ ក្រោមស្នាដៃដឹ​ក​នាំ​ស​ម្តែងដោយ​ ​សុ​ធា​ ​ហ្វី និ​ព​​ន្ធ​​ប​ទ​ភ្លេង & Melody ដោយណាំ ប៊ុណ្ណារត្ន័ ច្រៀងដោយកញ្ញា សុវត្តិឌី ធារីកា ហើយសម្ដែងដោយ លោកខៃ ប្រសិទ្ធ  លោកសាវិន ហ្វីលីព កញ្ញាឃីម ចរិយា និងកញ្ញា វីរីយ៉ា ហ្វីលីព អាយុ១៥ឆ្នាំដែលត្រូវជាកូនស្រីបង្កើតរបស់លោកសាវិន ហ្វីលីព ផងដែរ៕

ទស្សនា​វីដេអូឃ្លិបដូចខាងក្រោមនេះ៖

Advertisement