ម្ចាស់​មកុដ​បវរកញ្ញា​ភពផែន​ដី​អន្ដរ​ជាតិ​ ​កញ្ញា​ ​Monique​ ​Best​ ​មក​ទស្សនកិច្ច​កម្ពុជា​ជា​លើក​ទី២​

នៅ​យប់​ថ្ងៃទី​ ​8​ ​ខែមករា​ ​ឆ្នាំ​ ​2019​ ​នេះ​ ​ម្ចាស់​មកុដ​បវរកញ្ញា​ភពផែន​ដី​អន្ដរ​ជាតិ​ ​កញ្ញា​ ​Monique​ ​Best​ ​ពី​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ ​បាន​អញ្ជើញ​មក​ទស្សនកិច្ច​ប្រទេស​កម្ពុជា​ ​ជា​លើក​ទី២​ ​ដោយ​ឃើញ​មាន​វត្តមាន​ ​អ្នកគ្រូ​ ​ស​ ​កេស​រ៉ា​ ​ជា​អតីត​តារា​សម្ដែង​មានឈ្មោះ​បោះ​សំឡេង​ ​និង​អ្នក​សា​ព័ត៌មាន​ក្នុង​ស្រុក​ជាច្រើន​រង់ចាំ​ទទួល​យ៉ាង​កក់ក្ដៅ​។​

​ជួប​សម្ភាសន៍​ជាមួយ​អ្នក​សា​ព័ត៌មាន​ ​បវរកញ្ញា​ភពផែន​ដី​អន្ដរ​ជាតិ​ចំណាត់ថ្នាក់​លេខ១រូប​នេះ​ ​បាន​សម្ដែង​អារម្មណ៍​រំភើប​រីករាយ​ជា​ក្រៃលែង​ ​ខណៈ​បាន​ធ្វើដំណើរ​មកដល់​កម្ពុជា​ ​និង​ទន្ទេញ​ពេញមាត់​ថា​ ​ស្រឡាញ់​ប្រទេស​កម្ពុជា​ ​និង​ប្រជាជន​កម្ពុជា​ ​ព្រោះ​កញ្ញា​ថា​ ​ជនជាតិ​ខ្មែរ​ពូកែ​ញញឹម​ ​និង​រួសរាយ​រាក់ទាក់​។​ ​ដំណើរ​លើក​ទី២នេះ​ ​មាន​រយៈពេល​ ​៤​ ​សប្ដាហ៍​ក្នុង​ការ​បំពេញ​កិច្ចការ​ងារ​ជា​អ្នក​រៀបចំ​កម្មវិធី​ប្រលង​បវរកញ្ញា​ភពផែន​ដី​អន្ដរ​ជាតិ​រដូវ​កាល​ទី២​ ​ក្នុង​ប្រទេស​កម្ពុជា​ជា​ម្ចាស់ផ្ទះ​ ​និង​ប្រព្រឹត្តិ​ទៅ​នៅក្នុង​អំឡុង​ខែ​ ​មេសា​ ​ឆ្នាំ​ ​2020​ ​ខាងមុខនេះ​។​ ​

​កញ្ញា​បាន​បន្ដ​ថា​ ​បេ​សកម្ម​មក​កម្ពុជា​នៅ​លើក​នេះ​ ​គឺ​មានឱកាស​ជាច្រើន​ ​ក្នុង​ការ​ផ្សព្វផ្សាយ​អំពី​ ​បរិស្ថាន​ ​ទេសចរណ៍​តំបន់​ប្រវត្តិសាស្ត្រ​ ​និង​ការ​បង្ហាញ​ក្ដី​ស្រឡាញ់​ទៅកាន់​កុមារ​កម្ពុជា​ ​ជាទីស្រឡាញ់​។​ ​យ៉ាងណាមិញ​ ​ពី​អ្នក​រៀបចំ​កម្មវិធី​បវរកញ្ញា​ភពផែន​ដី​ ​ក៏បាន​អះអាង​ថា​ ​ការប្រកួត​បវរកញ្ញា​ភពផែន​ដី​អន្ដរ​ជាតិ​ឆ្នាំ​ ​2020នេះ​ ​គ្រោង​ធ្វើឡើង​យ៉ាង​អធឹក​អធ័ម​នៅក្នុង​សាល​មហោស្រព​កោះ​ពេជ្រ​ដ​ដែរ​ ​និង​មាន​សន្និសីទ​សា​ព័ត៌មាន​បង្ហាញ​ឱ្យ​មហាជន​អ្នកគាំទ្រ​បាន​ចូលរួម​ផង​ដែរ​៕​

Advertisement