ស្រស់​ស្អាត​ណាស់​ ​!​!​ ​តា​រា​យ៉េ​យ៉េ​ ​ហង្ស​ ​សុជាតា​ ​គ្រង​ឈុត​សម្អាងការ​បែប​ប្រពៃណី​ខ្មែរ​ ​

​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​ ​គេ​ឃើញ​តារាចម្រៀង​និយម​លេងខ្លួន​ស៊ីវិល័យ​ ​ហង្ស​ ​សុជាតា​ ​បាន​បង្ហោះ​រូបភាព​ស្អា​តៗ​ជាច្រើន​សន្លឹក​ ​ខណៈ​ដែល​នាង​ថត​គ្រង​ឈុត​សម្អាងការ​បែប​ប្រពៃណី​ខ្មែរ​ ​រហូតដល់​ម្នា​ក់ៗ​សរសើរ​មិន​ដាច់​ពី​មាត់​ថា​ ​នាង​ប្លែក​ស្អាត​ ​មើល​មិន​ចង់​ស្គាល់​។​ ​តារា​ស្រី​រូប​នេះ​បាន​ប្រាប់​ថា​ ​អ្នក​នៅ​ពីក្រោយ​ភាព​ស្រស់​ស្អាត​របស់​នាង​ ​គឺ​គេ​ស្គាល់​ថា​ជា​អ្នក​កាន់​មុខ​តារា​ល្បីឈ្មោះ​ ​ក្នុង​ពិភព​សិល្បៈ​មិន​ក្រោម១០ឆ្នាំ​នោះ​។​ ​

​រូបថត​សម្អាងការ​ជាច្រើន​សន្លឹក​ ​ដែល​ម្នា​ក់ៗ​លាន់មាត់​សរសើរ​ថា​ ​ហង្ស​ ​សុជាតា​ ​ស្អាត​នេះ​ ​ត្រូវ​បាន​បង្ហោះ​ដោយ​ ​លោក​ ​នី​ ​សុខ​ជា​ ​ដែល​ត្រូវ​គេ​ស្គាល់​ថា​ ​ជា​អ្នកឯកទេស​ផាត់មុខ​កូនក្រមុំ​ល្បីឈ្មោះ​មួយ​រូប​។​ ​លោក​បានឱ្យ​ដឹង​ថា​ ​ហេតុផល​ដែល​លោក​បង្ហោះ​រូប​នាង​ ​គឺ​ដោយសារតែ​ ​ហង្ស​ ​សុជាតា​ ​បាន​ថត​ឈុត​សម្អាងការ​ឱ្យ​ខ្លួន​ ​និង​ត្រូវ​បាន​លោក​ជា​អ្នក​ផាត់មុខ​ ​ធ្វើសក់​អោយ​ដោយ​ផ្ទាល់ដៃ​។​ ​លោក​ថា​ ​ពីមុន​លោក​គ្រាន់តែ​ជា​អ្នក​ផាត់មុខ​កូនក្រមុំ​ ​និង​ជា​អ្នក​ផាត់មុខ​អ្នក​សិល្បៈ​ប៉ុណ្ណោះ​ ​ប៉ុន្តែ​ដោយ​ឯកទេស​នេះ​ ​កាន់តែ​មានការ​ទទួលស្គាល់​ពីសង្គម​ផាត់មុខ​ភាគច្រើន​ ​ទើប​លោក​សម្រេចចិត្ត​បោះ​ទុម​បើក​សម្អាងការ​យីហោ​”​សុខ​ជា​សម្អាងការ​”​ ​ស្ថិតនៅ​បុរី​ភ្នំពេញ​សុខសាន្ត​ ​គីឡូម៉ែត្រ​លេខ៦​ ​ហើយក៏​ពេញចិត្ត​យក​តារាចម្រៀង​ ​កញ្ញា​ ​ហង្ស​ ​សុ​ជាតិ​ ​ឱ្យ​ថត​សម្អាង​ឱ្យ​ ​ដោយសារតែ​ធ្លាប់​មុខ​កញ្ញា​ ​ហើយ​ដឹង​ថា​ត្រេ​មុខ​នាង​ផាត់​ឆាប់​ប្លែក​ ​និង​តែង​ឆាប់ឡើង​។​ ​លោក​ថា​ ​កញ្ញា​ ​ហង្ស​ ​សុជាតា​ ​មិនដែល​ថត​សម្អាងការ​ទេ​ ​ទើប​នៅពេល​គ្រង​ឈុត​សម្អាងការ​ ​គែ​សូម្បីតែ​លោក​ក៏​សរសើរ​ថា​ប្លែក​ ​ហើយ​ស្អាត​។​

​លោក​ ​នី​ ​សុខ​ជា​ ​បន្ត​ថា​ ​ក្រៅពី​ហង្ស​ ​សុជាតា​ ​តារាចម្រៀង​ ​និង​សិល្ប​កា​រិនី​ល្បី​ៗ​ជាច្រើន​ទៀត​ ​ជាពិសេស​ ​តារា​ដែល​លោក​ធ្លាប់​កាន់​មុខ​ឱ្យ​ក៏​នឹង​ត្រូវ​អញ្ជើញ​អោយ​មក​ថត​សម្អាងការ​ដូចគ្នានឹង​ ​ហង្ស​ ​សុជាតា​ ​ផង​ដែរ​ ​ដើម្បី​បង្ហាញ​ទឹកដៃ​ផាត់មុខ​ ​និង​បង្អួត​ឈុត​ថ្មី​ៗ​ក្នុង​សម្អាងការ​ខ្លួន​ផង​ ​ក្នុង​ពេល​បន្តបន្ទាប់​៕​

Advertisement