ផលិតកម្ម​ ​B​&​S​ ​Good​ ​Day​ ​ក្រុងពាលី​រឿង​ភាគ​ថ្មី​មួយទៀត​ហើយ​មាន​ចំណងជើង​ថា​ ​«​ ​ចំ​ណាប់​ខ្នាំង​កំបាំង​ស្នេហ៍​»​

​បន្ទាប់ពី​ក្រុងពាលី​រឿង​ ​«​ ​បេះដូង​ខ្វះ​កំ​ដៅ​ ​»​ ​មិនទាន់​បាន​ប៉ុន្មាន​ថ្ងៃ​ផង​ ​ខណៈ​នៅ​ព្រឹក​ថ្ងៃទី​ ​២៧​ ​ខែវិច្ឆិកា​ ​នេះ​ ​ផលិតកម្ម​ ​B​&​S​ ​Good​ ​Day​ ​បាន​រៀបចំ​ពិធី​ក្រុងពាលី​រឿង​ភាគ​ថ្មី​មួយទៀត​មាន​ចំណងជើង​ថា​ ​«​ ​ចំ​ណាប់​ខ្នាំង​កំបាំង​ស្នេហ៍​»​ ​ដែល​ជា​ការផលិត​សហការ​ជាមួយ​ស្ថានីយ៍​ទូរទស្សន៍​ប៉ុ​ស្ដិ៍​លេខ៥​។​ ​រឿង​ភាគ​ទូរទស្សន៍​មួយ​នេះ​ត្រូវ​បាន​គ្រោង​ចំណាយ​អស់​ជាង​ ​១​ ​សែន​ដុល្លារ​ ​ដែល​ចុះ​ទៅ​ផ្ដិ​ចយ​ក​ទេសភាព​ធម្មជាតិ​ពិ​តៗ​នៅ​ខេត្តមណ្ឌលគិរី​ ​និង​ចូលរួម​សម្ដែង​ដោយ​តា​រា​ល្បី​ៗ​ចាស់​ថ្មី​ជាច្រើន​ដូចជា​ ​លោក​ ​ចន​ ​សាក់​ ​ជា​តួឯក​ប្រុស​ ​និង​ ​កញ្ញា​ ​ខ្លឹម​ ​ស្រី​គា​ ​។​

​លោក​ ​ប៊ុ​ន​ ​ស៊ា​ ​ម្ចាស់​ផលិតកម្ម​ ​B​&​S​ ​Good​ ​Day​ ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​ ​នេះ​ជា​ភាពយន្ត​ភាគ​ថ្មី​ ​ដែល​លោក​បាន​ចាប់ដៃ​ជាមួយ​ផលិតកម្ម​ចក្រវាឡ​ពេជ្រ​ ​ផលិត​ឱ្យ​ប៉ុស្តិ៍​លេខ៥​។​ ​ភាពយន្ត​នេះ​ជាង៧០ភាគរយ​នៃ​សាច់រឿង​ ​គឺ​ថត​នៅ​ខេត្តមណ្ឌលគីរី​ ​ដោយសារ​សាច់រឿង​និយាយ​ពាក់ព័ន្ធ​នឹង​ជនជាតិ​ព្នង​ ​និង​ដើម្បី​រំលេច​ទេសភាព​ស្អា​តៗ​ ​ផ្សព្វផ្សាយ​ពី​តំបន់​ទេសចរណ៍​នៅ​ទីនោះ​ផង​។​ ​គម្រោង​ចំណាយ​ទាំងស្រុង​ ​អាច​ឈាន​ដល់១០ម៉ឺន​ដុល្លារ​ ​ដើម្បី​ឱ្យ​សាច់រឿង​ទាំងមូល​មានគុណ​ភាព​គ្រប់គ្រាន់​។​ ​នេះ​ក៏​ជា​រឿង​ដែល​និយាយ​ពី​ការសងសឹក​ ​ចាប់ខ្លួន​មនុស្ស​ដែល​ខ្លួន​ចងគំនុំ​ ​ប៉ុន្តែ​ចុងក្រោយ​ ​បែរជា​ក្លាយជា​ស្នេហា​។​ ​លោក​នឹង​សម្រុក​ថត​ភាពយន្ត​នេះ​ ​អោយ​ចប់​នៅ​អំឡុង​ខែ៣ឆ្នាំ២០២០​ ​ហើយនឹង​ចា​ក់​បណ្ដើរ​ៗ​នៅ​អំឡុង​ខែ៤​ ​លើ​ប៉ុស្តិ៍​លេខ៥​៕​ ​




Advertisement