យាយ​ ​យ៉យ​ ​គ្មាន​គម្រោង​ទៅ​រស់នៅ​បរទេស​ចោល​សិល្បៈ​ឡើយ​

​ជា​ធម្មតា​តារា​កំប្លែង​ ​និង​អា​យៃ​ជើងចាស់​ដៃគូ​លោក​ ​ព្រហ្ម​ ​ម៉ា​ញ​ ​គឺ​លោកយាយ​ ​យ៉យ​ ​តែងតែ​ធ្វើខ្លួន​តាម​បែប​ចាស់ទុំ​ ​សមនឹង​វ័យ​ ​និង​ពេលខ្លះ​ទៀត​ចូលចិត្ត​បង្ហាញ​អ្នកលេង​ហ្វេ​សប៊ុ​កជា​ច្រើន​ឱ្យ​ភ្ញាក់ផ្អើល​ ​ជាមួយ​បង្ហាញខ្លួន​ជា​មួ​យស្ទ៊ី​លប្លែ​ក​ភ្នែក​ ​ដូច​យុវវ័យ​ ​។​ ​នេះ​ជា​បែបបទ​ទាក់ចិត្ត​មួយ​ ​ដែលតា​រា​កំប្លែង​ស្រី​មិន​ចេះ​រីងស្ងួត​រូប​នេះ​ ​និយម​ធ្វើ​ឱ្យ​មហាជន​បាន​សើច​សប្បាយ​។​

​ក៏​ប៉ុន្មាន​ថ្ងៃនេះ​មាន​ពាក្យ​ចចាមអារ៉ាម​មួយចំនួន​បាន​និ​យា​យតៗ​គ្នា​ថា​តារា​កំប្លែង​ជើងចាស់​អ្នកស្រី​ ​នួន​ ​សារី​ ​ហៅ​យាយ​ ​យ៉យ​ ​នឹង​ចេញទៅ​រស់នៅ​អាមេរិក​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ​ដោយ​ត្រៀម​បញ្ចប់​អាជីព​កំប្លែង​ផង​ដែរ​។​

​ពាក្យ​ចចាមអារ៉ាម​ខាងលើ​ត្រូវ​បាន​យាយ​ ​យ៉យ​ ​ចេញមុខ​បកស្រាយ​ថា​  ប៉ុន្មាន​ថ្ងៃនេះ​អ្នកស្រី​ឆ្ងល់​ខ្លាំង​ណាស់​នៅពេល​មាន​ពុក​ម៉ែ​បងប្អូន​មួយចំនួន​បាន​ទូរស័ព្ទ​មក​សួរ​ថា​ ​ខ្លួន​ឈប់​ពី​អាជីព​កំប្លែង​ទៅ​រស់នៅ​អាមេរិក​ក្នុង​ពេល​ឆាប់​ៗ​នេះ​មែនទេ​?​ ​យាយ​ ​យ៉យ​ ​បន្ថែម​ថា​៖​”​ដល់ពេល​អ៊ីចឹង​ទៅ​ខ្ញុំ​ឆ្ងល់​ណាស់​មិនដឹង​ថា​គាត់​បាន​ពាក្យ​ហ្នឹង​មក​ពីណា​ ​បើ​ខ្ញុំ​គ្មាន​គំរោង​ទៅ​រស់នៅ​អាមេរិក​ផង​ហ្នឹង​។​ ​ដូច្នេះ​សារ​នេះ​ខ្ញុំ​ចង់​ប្រាប់​ទៅ​បងប្អូន​ថា​ខ្ញុំ​នៅ​ស្រុកខ្មែរ​មិនទៅ​ណា​ទេ​បើ​បងប្អូន​ត្រូវការ​ឱ្យទៅ​លេង​កំប្លែង​ក្នុង​កម្មវិធី​មង្គលការ​ឬ​បុ​ណ្យ​ផ្សេង​ៗ​អាច​ទាក់ទង​មក​នាងខ្ញុំ​បាន​”​៕​

Advertisement