នោះ!!…​Angelina Jolie កំពុងមានទំនាក់ទំនងស្នេហាថ្មីជាមួយតារាចម្រៀងកម្ពុជា

តាមរយៈសារព័ត៌មាន Teenee បានចេញផ្សាយនៅថ្ងៃទី 19 ខែមករា ឆ្នាំ 2018 នេះបានឱ្យដឹងថា បន្ទាប់ពីបានចែកផ្លូវជាមួយអតីតស្វាមី លោក Brad Pitt មិនទាន់បានយូរប៉ុន្មានផង តារាសម្ដែងស្រីល្បីឈ្មោះ Angelina Jolie ស្រាប់តែលេចឮដំណឹងមកថា នៅទីបំផុតមានបុរសថ្មីវ័យក្មេងជាង បានយកឈ្នះចិត្តរបស់អ្នកនាងហើយ។

ព័ត៌មានដែលបានទម្លាយចេញមកជាសាធារណៈមួយនេះ គឺបានចេញផ្សាយពីសំណាក់សារព័ត៌មានកម្សាន្ដដ៏ធំមួយនៅសហរដ្ឋអាមេរិក បានចេញផ្សាយថា អ្នកនាង Angelina Jolie កំពុងមានទំនាក់ទំនងស្នេហាថ្មីជាមួយតារាចម្រៀងកម្ពុជា ដែលមានឈ្មោះថា PraCh Ly ជាតារាចម្រៀងរ៉េបជនជាតិកម្ពុជា ហើយក៏ជាមិត្តស្និទ្ធស្នាលជាមួយអ្នកនិពន្ធរឿង និងជាសកម្មជនសិទ្ធិមនុស្ស លោកស្រី អ៊ឹង លួង។ កន្លងមក តារាស្រីល្បីឈ្មោះរូបនេះ បានប្រាស្រ័យទាក់ទងគ្នាយ៉ាងល្អប្រសើរជាមួយអ្នកទាំងពីរខ្លាំងណាស់ រហូតដល់បានបង្កើតទំនាក់ទំនងផ្អែមល្ហែមជាមួយតារាចម្រៀង​ប្រុសខាងលើនេះ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទៅថ្វាយបង្គំព្រះពុទ្ធ និងធ្វើបុណ្យនៅក្នុងអារាមខ្មែរមួយក្នុង​ទីក្រុង​ Long Beach រដ្ឋ​ California សហរដ្ឋអាមេរិកជាមួយកូនទាំង 5 នាក់ រួមទាំងវត្តមានលោកស្រី អ៊ឹង លួង នោះ សាព័ត៌មានដដែលបានទម្លាយបន្ថែមឱ្យដឹងថា នៅថ្ងៃនោះ អ្នកនាង Angelina Jolie បណ្ដើរគ្នាជាមួយលោក PraCh Ly ហើយលោកក៏ជាអ្នកក្លាយជាមនុស្សសំខាន់របស់អ្នកនាងចាប់តាំងពីថ្ងៃនោះមក ជាពិសេស លោកមានភាពស្និទ្ធ និងត្រូវចិត្តត្រូវថ្លើមគ្នាខ្លាំងបំផុតជាមួយកូនប្រុសចិញ្ចឹមជនជាតិខ្មែរគឺ Maddox៕

Advertisement