បាត់មួយ​រយៈ​ ​សន​ ​ផល្លិ​កា​ ​បង្ហាញមុខ​លើទឹក​ដី​អូស្រ្តាលី​ ​

​តារាចម្រៀង​ស្រី​នៅ​ផលិតកម្ម​ហង្ស​មាស​ ​កញ្ញា​ ​សន​ ​ផល្លិ​កា​ ​បាន​សាង​ឈ្មោះ​ល្បី​អស់​មួយ​រយៈកាល​ ​ហើយក៏​បាត់មុខ​ទៅវិញ​យ៉ាង​ស្ងប់ស្ងាត់​។​ ​លុះក្រោយមក​ ​មានដំណឹង​ទទួល​បាន​ថា​ ​នាង​សម្ញំ​រស់នៅ​យ៉ាង​សុខ​ស្រួល​ជាមួយ​ក្រុម​គ្រួសារ​នៅ​ខេត្តសៀមរាប​ ​។​ ​ថ្មី​ៗ​នេះ​ស្រាប់តែ​តារាចម្រៀង​ស្រី​វ័យក្មេង​រូប​នេះ​លេចមុខ​យ៉ាង​ក្រឡឺម​ ​នៅ​លើទឹក​ដី​ប្រទេស​អូស្ត្រាលី​ ​ដោយ​នាង​បាន​បង្ហាញខ្លួន​ច្រៀងរាំ​កាលពី​ថ្ងៃ​ភ្ជុំបិណ្ឌ​ជាមួយនឹង​តារាចម្រៀង​ខ្មែរ​ជាច្រើន​ទៀត​។​ ​អ្វី​ដែលគេ​កត់សម្គាល់​ ​គឺ​នាង​កាន់តែ​ស្រស់​ស្អាត​ជាង​មុខ​ ​និង​មើលទៅ​ក្មេង​ជាង​វ័យ​ក្រោយពេល​ស្ងប់ស្ងាត់​មួយ​រយៈ​។​

​តារាចម្រៀង​ ​សុីម​ ​សុី​ណាត​ ​ដែល​រស់នៅ​ប្រទេស​អូស្ត្រាលី​ ​និង​បាន​សម្ដែង​ជាមួយ​នាង​បាន​ថ្លែង​បញ្ជាក់​ថា​ ​កញ្ញា​ ​សន​ ​ផល្លិ​កា​ ​ត្រូវ​បន្ត​ការសម្ដែង​ជាមួយ​លោក​ ​និង​ជាតា​រា​ចម្រៀង​ខ្មែរ​ផ្សេងទៀត​ ​នៅ​លើទឹក​ដី​ប្រទេស​អូស្ត្រាលី​រហូតដល់​អំឡុង​ខែ១២ចុងឆ្នាំ​ឯណោះ​ ​ដោយ​ការសម្ដែង​របស់​នាង​ ​ក៏​លើក​ជាទី១នៅក្នុង​ប្រទេស​នេះ​ផង​ដែរ​។​ ​លោក​ថា​នាង​ទទួល​បានការ​ស្វាគមន៍​មិនចាញ់​តា​រា​ល្បី​ៗ​ ​ដែល​ធ្លាប់​វាយលុក​ទីផ្សារ​ក្នុង​ការសម្ដែង​នោះ​ទេ​ ​ដោយសារតែ​នាង​អាចប​ក​ស្រាយ​បទ​យុវវ័យ​ក៏បាន​ល្អ​ ​ហើយ​បកស្រាយ​បទ​ពី​សម័យ​ដើម​ ​និង​បទចម្រៀង​រាំ​លេង​សប្បាយ​ៗ​ ​អោយ​បងប្អូន​ខ្មែរ​រាំ​លេង​បាន​សប្បាយ​ៗ​។​ ​លោក​ថា​ ​សន​ ​ផល្លិ​កា​ ​ទើបតែ​មក​អូស្ត្រាលី​ដំបូង​ ​ប៉ុន្តែ​នាង​បាន​ទាញ​ប្រជាប្រិយ​ភាព​ឱ្យ​អ្នក​អូស្ត្រាលី​ជាប់ចិត្ត​ចំពោះ​នាង​យ៉ាង​ខ្លាំង​ ​ជាពិសេស​គឺ​នាង​ទទួល​បានការ​សរសើរ​លើ​ភាពរួស​រាយ​រាក់ទាក់​ ​និង​រូប​សម្រស់​តែម្ដង​។​

​យោង​តាម​ការ​បញ្ជាក់​ ​តារាចម្រៀង​ប្រចាំ​ហង្ស​មាស​រូប​នេះ​ ​មិន​ខ្វះ​បុ​រសៗ​រស់នៅ​អូស្ត្រាលី​លែបខាយ​នោះ​ទេ​ ​ប៉ុន្តែ​នាង​មិន​អើពើ​ ​ដោយ​នាង​ខ្វល់​តែ​ការសម្ដែង​ ​ដើម្បី​ឱ្យ​បងប្អូន​ខ្មែរ​សប្បាយចិត្ត​។​ ​នាង​ក៏​នាង​ត្រល់​មកវិញ​ ​ក្រោយ​ចប់​ការសម្ដែង​រយៈពេល៣ខែ​ ​ជាមួយ​តារា​ចម្រៀង​ថោន​ ​កញ្ញា​ ​រតនៈ​ ​ពិសី​ ​និង​រូបលោក​ ​ដោយ​មិន​បន្ត​ ​ដើម្បី​ត្រលប់​ទៅ​បញ្ចេញ​បទ​ចម្រៀង​ថ្មី​ៗ​ ​ប្រចាំ​ផលិត​កម្ម​ថោ​ន​សម្រាប់​វាយលុក​ទីផ្សារ​នៅដើម​ឆ្នាំក្រោយ​ផង​ដែរ​។​ ​ប្រភព​ពី​ផលិតកម្ម​ហង្ស​មាស​ទម្លាយ​ថា​ ​សន​ ​ផល្លិ​កា​ ​នឹង​ត្រូវ​បាន​ហង្ស​មាស​ត្រៀម​លើកតម្កើង​នៅដើម​ឆ្នាំ​ថ្មី​ ​ទើប​នាង​កាន់តែ​ថែទាំ​រូប​សម្រស់​អោយ​មើលទៅ​ទាក់ទាញ​ ​ក្នុង​គម្រោង​ចេញ​សម្ដែង​នៅ​អូស្ត្រាលី​ជាលើកដំបូង​នេះ​។​

Advertisement