ភ្ញាក់ផ្អើល!! វ៉ាង ស្រីណូ បញ្ចេញរថយន្ដប្រណិតពីរគ្រឿងតម្លៃជាងរាប់ម៉ឺនដុល្លារ

តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី2 ខែកុម្ភៈ ឆ្នាំ2018 តារាសម្ដែង និងចម្រៀង វ៉ាង ស្រីណូ បានបង្អួតរថយន្តប្រណិតពីរគ្រឿងព្រមគ្នា នៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលមានម៉ាក Lexus 570 និងម៉ាក Mercedes ដ៏ថ្មីសន្លាងគួរឱ្យស្ញប់ស្ញែង។

តាមការសង្កេតឃើញកន្លងមកតារាស្រីរូបនេះ ជិះរថយន្តទំនើបម៉ាក Range Rover តម្លៃជិត10ម៉ឺនដុល្លារ ប៉ុន្តែអ្វីដែលកំពុងទាញបានការចាប់អារម្មណ៍ខ្លាំងទាំងក្នុងនិងក្រៅសង្គមសិល្បៈនោះគឺ មើលទៅជីវិតរបស់នាងពេលនេះហ៊ឺហាមិនចាញ់ជំទាវទ្រព្យស្តុកមួយចំនួនទេ ដែលក្រៅពីមានរថយន្តទំនើបតម្លៃរាប់សែនដុល្លារ នាងរស់នៅក្នុងទ្រនំវីឡាដ៏ធំស្កឹមស្កៃនៅបុរីប៉េងហួត បឹងស្នោ ទៀត។ មិនត្រឹមតែប៉ុណ្ណោះ នាងក៏ឧស្សាហ៍ទៅលំហែកាយនៅឯក្រៅប្រទេសជាញឹកញាប់ផងដែរ និងទិញរបស់ប្រើប្រាស់សុទ្ធតែម៉ាកល្បីៗថ្លៃៗ យ៉ាងស៊ីវិល័យ។

យ៉ាងណា ទន្ទឹមនឹងនោះក៏មានពាក្យខ្សឹបខ្សៀវសួរដេញដោលគ្នាថា តើស្រីណូ បានលុយពីណាច្រើនម៉្លេះបានសម្ញែងភាពហ៊ឺហាបានឆាប់រហ័សបែបនេះ ខណៈដែលគេគ្រាន់តែដឹងថា នាងលែងខ្វល់ពីអាជីពសិល្បៈប្រាក់ល្អិត ងាកទៅលក់ផលិតផលតាមអនឡាញបន្តិចបន្តួច៕

Advertisement