មហោស្រព​ភាពយន្ដ​ខ្លី​ចតុមុខ​ឆ្នាំ២០១៩​ ​ប្រកាស​បើក​និងដាក់ឱ្យទស្សនានៅសាលសាលសន្និសីទ​ចតុម្មុខតែមួយប៉ុនណោះ

​នៅ​រាត្រី​ថ្ងៃទី៥​ ​ខែកញ្ញា​ ​ឆ្នាំ២០១៩​ ​លោកជំទាវ​ ​ភឿង​ ​សកុណា​ ​រដ្ឋមន្ត្រី​ក្រសួងវប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​លើក​ទី៨​ ​ឆ្នាំ២០១៩​ ​នៅ​សាលសន្និសីទ​ចតុម្មុខ​ ​ដោយមាន​ការចូលរួម​ពីសំណាក់​សិល្បករ​ ​សិល្ប​ការិនី​ ​ព្រមទាំង​យុវ​ផលិតករ​វ័យក្មេង​កម្ពុជា​ ​ជាច្រើន​រូប​។​

​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​(​CSFF​)​ ​ត្រូវ​បាន​ចាប់បដិសន្ធិ​ឡើង​ដើម្បី​អបអរ​ដល់​ភាពយន្ត​ខ្លី​ ​មក​ពី​ជុំវិញ​ពិភពលោក​។​ ​ដើម្បី​ស្វាគមន៍​រដូវ​កាល​ថ្មី​ ​CSFF​ ​បាន​បើក​ប្រកាស​ទទួល​រឿង​ប្រកួត​ដល់​ ​សមិទ្ធិករ​រឿង​ខ្លី​ ​ចាប់តាំងពី​ ​ដើមខែ​មីនា​ ​រហូតដល់​ពាក់កណ្តាល​ខែកក្កដា​។​ ​មហោស្រព​នៅតែ​រាប់បញ្ចូល​ភាពយន្ត​ខ្លី​កម្ពុជា​ ​ដើម្បី​លើកទឹកចិត្ត​ដល់​ ​យុវ​សមិទ្ធិករ​ ​យើង​ ​ឱ្យ​បង្ហាញ​ទេពកោសល្យ​របស់​ខ្លួន​។​ ​CSFF​ ​ឆ្នាំទី៨នេះ​នឹង​ត្រូវ​បាន​រៀបចំ​ដោយ​ ​ក្រុម​«​ភាពយន្ត​ឈូករ័ត្ន​»​ ​ឬ​ជា​ភាសា​ ​អង់គ្លេស​ហៅថា​ ​Sunflower​ ​Film​ ​Alliance​ ​(​SFA​)​។​

​លោក​ ​ស៊ុំ​ ​ស៊ី​ថែន​ ​ប្រធាន​មហោស្រព​ឆ្នាំនេះ​បាន​ប្រកាស​ឱ្យ​ដឹង​ថា​ ​«​ឆ្នាំនេះ​ ​មហោស្រព​មាន​លក្ខណៈ​ពិសេស៣​ ​ដែល​ក្នុង​នោះ​រួមមាន​៖​១​.​ ​ការប្រកួត​ភាពយន្តឯកសារ​ខ្លី​ ​២​.​ ​រង្វាន់​ច្រើនមុខ​ ​៣​.​ ​កម្មវិធី​ពិសេស​នៃ​ការ​ដាក់​បញ្ចាំង​រឿង​«​១លាន​ឆ្នាំ​»​ ​នា​ថ្ងៃ​ប្រកាស​បើក​មហោស្រព​តែម្ដង​។​ ​ហើយ​ចាប់ពី​ថ្ងៃ​បើក​នេះ​តទៅ​មហាជន​ទាំងអស់​អាចម​ក​ទស្សនា​ភាពយន្ដ​ខ្លី​នៅ​សាល​ចតុមុខ​តែមួយគត់​ ​និង​ធ្វើការ​បោះឆ្នោត​គាំទ្រ​ដល់​រឿង​ដែល​លោកអ្នក​ស្រឡាញ់​ពេញចិត្ត​គិតថា​ល្អមើល​ជាងគេ​»​។​

​មហោស្រព​ភាពយន្ត​ខ្នាត​ខ្លី​ចតុមុខ​ ​ក៏បាន​បោះជំហាន​ ​ទៅមុខ​ប្រកបដោយ​ក្តី​សង្ឃឹម​ ​និង​ ​មោទកភាព​ ​ជាក់ស្តែង​ក្នុង​ឆ្នាំ២០១៩នេះ​ ​មាន​ស្នាដៃ​ ​ភាពយន្ត​ដែល​នឹង​ត្រូវ​ដាក់​បញ្ចាំង​ចំនួន៥៣ស្នាដៃ​ ​ក្នុង​នោះ​មាន១២ស្នាដៃ​ ​ជា​ភាពយន្ត​របស់​ ​យុវ​ផលិតករ​វ័យក្មេង​កម្ពុជា​យើង​។​ ​នេះ​គឺជា​ជោគជ័យ​ថ្មី​ ​មួយទៀត​សម្រាប់​ ​មហោស្រព​ភាពយន្ត​ ​ខ្នាត​ខ្លី​ចតុមុខ​ ​ដែល​មាន​ផលិតករ​ភាពយន្ត​បរទេស​ ​ជាច្រើន​ចាប់អារម្មណ៍​ ​និង​បាន​ ​យក​ស្នាដៃ​ភាពយន្ត​ ​របស់​ពួកគេ​ចូលរួម​ក្នុង​មហោស្រព​នេះ​ ​ហើយ​ការចូលរួម​នេះ​ ​គឺជា​កាលានុវត្តន៍​ភាព​ថ្មី​ ​មួយ​សម្រាប់​យុវ​ផលិតករ​ភាពយន្ត​កម្ពុជា​ ​ដើម្បី​សិក្សា​រៀនសូត្រ​ពី​គំ​រូ​ល្អ​ៗ​ ​ក្នុង​ការ​អភិវឌ្ឍ​ស្នាដៃ​ភាពយន្ត​របស់​ខ្លួន​ទៅ​ថ្ងៃ​អ​នា​គត់​។​

Advertisement