អ្នកស្រី​ពាន់​ ​ភួង​បុប្ផា​ ​បង្ហាញ​ស្នាដៃ​រឿង​ភាគ​ថ្មី​«​រៃ​មាស​»​ ​នៅ​លើ​ទូរ​ទស្សន៍​ថោន​ ​គុណភាពមិនធម្មតាមែន

​ទើ​បញ្ចេញTrailer​ ​លើ​បណ្តាញ​ហ្វេ​សប៊ុ​ក​ ​និង​យូ​ធូប​ ​រឿង​ភាគ​ទូរ​ទស្សន៍​ថោ​ន​មាន​ចំណងជើង​ថា​ ​”​រៃ​មាស​”​ ​គេ​ឃើញថា​ ​បាន​ប្រមូលផ្ដុំ​តា​រា​ល្បី​ៗ​ថ្មី​ចាស់​មក​សម្ដែង​ ​និង​ក៏​កំពុង​ទាក់ទាញ​អ្នក​និយម​ទស្សនា​ភាពយន្ត​ភាគ​ខ្មែរ​បាន​ច្រើន​ព្រោះតែ​ជា​ស្នាដៃ​ ​ដែល​ដឹកនាំ​ដោយ​ផលិតករ​ល្បីឈ្មោះ​អ្នកស្រី​ ពាន់​ ​ភួង​បុប្ផា​។​ ​

​រឿង​ភាគ​មួយ​នេះ​ ​គេ​ឃើញ​មាន​វត្តមាន​ចូលរួម​សម្តែង​ដោយ​តារា​សម្តែង​ប្រុសស្រី​ល្បីឈ្មោះ​ជាច្រើន​មាន​ដូចជា​ ​លោក​ ​យ៉ែម​ ​សំ​អូន​ ​អ្នកនាង​ ​នៅ​ ​សូ​នី​តា​ ​លោក​ ​អ៊ុន​ ​សុធា​ ​កញ្ញា​ ​ឌុច​ ​លីដា​ ​និង​តារា​ប្រុសស្រី​ល្បីឈ្មោះ​ជាច្រើន​រូប​ទៀត​ ​ដែល​ធ្វើ​ឱ្យ​កក្រើក​ហើយ​ប្លែក​អារម្មណ៍​អ្នកទស្សនា​។​ ​

អ្នកស្រី ពាន់​ ​ភួង​បុប្ផា អះអាងថា រឿងភាគថ្មីនេះ ឆ្លងកាត់ការផលិតយ៉ាងសម្រិតសម្រាំងអស់រយៈពេលជាច្រើនខែកន្លងមកហើយ។ ទាំងទីតាំងថត និងប្លង់នីមួយៗ សុទ្ធតែសម្រិតសម្រាំងទាំងអស់ ធ្វើយ៉ាងឱ្យរឿងមួយទទួលបានគុណភាពល្អ។ អ្នកទស្សនាហើយ ទទួលបានអារម្មណ៍ប្លែក និងសារអប់រំជីវិត។ ឈុត​ឆា​ក​ខ្លី​ៗ​នៅក្នុង​វីដេអូ​ ​Trailer​ ​ក៏បាន​បង្ហាញ​ពី​រឿងរ៉ាវ​គ្រួសារ​ ​និង​ស្នេហា​ដ៏​ស្មុកស្មាញ​ ​និង​បាន​ឆ្លុះបញ្ចាំង​ពី​បញ្ហា​ដែល​គ្រួសារ​មួយចំនួន​ ​ក្នុង​សង្គម​បច្ចុប្បន្ន​កំពុង​ជួបប្រទះ​។​

​យ៉ាងណាមិញ​ ​តារា​សម្តែង​ស្រី​កូន​មួយ​ ​អ្នកនាង​ ​នៅ​ ​សូ​នី​តា​ ​និង​តារា​ប្រុស​យ៉ែម​ ​សំ​អូន​ ​បាន​លេចមុខ​ក្នុង​ភាពយន្ត​ភាគ​បែប​មនោសញ្ចេតនា​ស៊ីជម្រៅ​មួយ​គឺ​រឿង​”​រៃ​មាស​”​ ​ដែល​ជា​ភាពយន្ត​ ​ឆ្លុះបញ្ចាំង​ពី​ជិ​វិត​ពិត​នេះ​ត្រូវ​បាន​គេ​រំពឹង​ទុក​ថា​អាច​នឹង​ទាក់ចិត្ត​អ្នកទស្សនា​បាន​ច្រើន​ស្រប​ពេល​ដែល​ភាពយន្ត​ថ្មីនេះ​ត្រៀម​ចាក់​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍Town​ ​ក្នុង​ពេល​ឆាប់​ៗ​នេះ​។​ ​តារា​សម្តែង​ ​នៅ​ ​សូ​នី​តា​ ​វិញ​បាន​លើកឡើង​ថា​ ​នាង​សម្តែង​ជា​តួអង្គ​នាង​រៃ​មាស​ ​ដែល​សម្តែង​វ័យ​ជា​យុវវ័យ​ផង​ ​វ័យ​កណ្តាល​ផង​ ​និង​វ័យ​ចំណាស់​ផង​។​ ​រឿង​នេះ​ក៏បាន​ឆ្លុះបញ្ចាំង​ពី​ ​ជីវិត​ស្នេហា​យុវវ័យ​ ​ដែល​រត់​ចុះ​ចោលផ្ទះ​ទៅតាម​សង្សារ​ ​ហើយ​ត្រូវ​បាន​សង្សារ​បោះបង់ចោល​ ​រហូត​ជីវិត​ជួប​ស្នេហា​ថ្មី​ ​និង​ក្លាយជា​តារាចម្រៀង​ល្បីឈ្មោះ​។​ ​អ្នកនាង​ថា​ ​ឈុត​ដែល​សម្តែង​គឺ​ត្រូវ​មានការ​បត់បែន​ច្រើន​ទៅតាម​វ័យ​ព្រោះ​ជា​រឿង​ដែល​ប្រើប្រាស់​សំឡេង​ផ្ទាល់​ ​។​ ​តារា​ស្រី​រូប​នេះ​ស្នើ​ឱ្យ​មានការ​ចូលរួម​គាំទ្រ​លើ​ស្នាដៃ​ ​ភាពយន្ត​ភាគ​ខ្មែរ​ថ្មី​មួយ​នេះ​គ្រាដែល​ត្រៀម​ចាក់​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍Town​ ​Full​ ​HD​ ​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ​៕

Advertisement