ក្រុម​ចម្រៀង​ស្រី​ថៃ​ ​BNK48​ ​ធ្វើ​ឱ្យ​កក្រើក​ហ្វេ​នក​ម្ពុ​ជា​ជាលើកដំបូង​ ​

​សំ​ឡេង​ហ្វេ​នៗ​ស្រែ​កហ៑ោ​កញ្ជ្រៀវ​កងរំពង​ពេញ​នៅ​ផ្សារ​ទំនើប​អ៊ី​អន១​ ​ខណៈ​ក្រុម​ចម្រៀង​ស្រី​ថៃ​ ​BNK48​ ​ដ៍​ល្បីល្បាញ​របស់​ថៃ​ ​មក​សម្ដែង​ដំបូង​នៅក្នុង​ប្រទេស​កម្ពុជា​ ​ធ្វើ​ឱ្យ​ហ្វេ​នពុះ​កញ្ជ្រោល​សឹង​ទប់​បំពង់ក​មិន​ជាប់​ទៅ​ហើយ​។​ ​BNK48​ ​មាន​សមាជិក​មក​មកកាន់​កម្ពុជា​ចំនួន​ ​6​ ​រូប​ ​ដើម្បី​តប​តាម​ការ​អញ្ជើញ​របស់​ភាគី​កម្ពុជា​និង​ថៃ​ ​ក្នុង​ពិធី​ចុះ​អនុស្សារ​ណៈ​យោគយល់​គ្នា​ ​ដើម្បី​ចាប់ដៃ​គ្នា​រវាង​ប៉ុស្តិ៍​លេខ៥កម្ពុជា​ ​និង​ក្រុម​ចម្រៀង​នេះ​ ​ក្នុង​គោលបំណង​ពង្រីក​ប្រជាប្រិយ​ភាព​គ្នា​ទៅវិញទៅមក​។​

​ពិធី​ចុះហត្ថលេខា​គេ​ឃើញ​ក្រុម​នេះ​ ​បង្ហាញខ្លួន​លើកដំបូង​ធ្វើ​ឱ្យ​កក្រើក​ផ្សារ​ទំនើប​អ៊ី​អន១តែម្ដង​ ​ដោយមាន​បកស្រាយ​បទចម្រៀង​ខ្មែរ​រួមគ្នា​មាន​ចំណងជើង​ថា​ ​«​ ​ស្នេហ៍​ឆ្លង​វេ​ហារ​»​ ​ធ្វើ​ឱ្យ​អ្នកទស្សនា​ជា​ហ្វេ​នក​ម្ពុ​ជា​ស្រែក​ចង់​ដាច់​ក្រឡើត​នៅក្នុង​ថ្ងៃ​នោះ​។​ ​តារាចម្រៀង​ស្រី​មេក្រុម​ ​BNK48​ ​បាន​អះអាង​ថា​ ​ក្រុម​របស់​ខ្លួន​បាន​ចំណាយពេល​ហាត់​សម​បទចម្រៀង​ខ្មែរ​អស់​រយៈពេល​ជាច្រើន​ម៉ោង​ ​និង​ត្រូវ​ពិនិត្យ​ការ​បកស្រាយ​ឱ្យ​ត្រូវ​សំនៀង​ផង​ដែរ​។​ ​ដូច្នោះ​ហើយ​ ​វា​ពិតជា​មានការ​លំបាក​ខ្លាំង​ណាស់​ ​និង​រំពឹង​ទុក​ថា​ ​គ្មាន​អ្នកគាំទ្រ​មក​ទស្សនា​ទេ​ ​ព្រោះ​ជា​ដំណើរ​សម្ដែង​ក្រៅប្រទេស​ដំបូង​។​ ​តែ​អ្វី​ដែល​នឹកស្មាន​មិនដល់​នោះ​ ​គឺ​ ​ក្ដី​រំពឹង​ទុក​ផ្ទុយ​ខុសស្រឡះ​ ​ពោល​គឺ​ ​មាន​អ្នកគាំទ្រ​មក​រង់ចាំ​ការសម្ដែង​ ​និង​ចូលរួម​ជា​ច្រៀង​ឡើង​ច្រើន​នាក់​នឹកស្មាន​មិនដល់​។​ ​យ៉ាងណាមិញ​ ​នាង​ថា​ ​ក្រុម​នាង​មានតែ​បេសកកម្ម​មក​សម្ដែង​នៅក្នុង​ពេលនោះ​តែប៉ុណ្ណោះ​ ​គឺ​មិន​មាន​គម្រោង​ទៅ​សម្ដែង​កន្លែង​ផ្សេងទៀត​ ​ឬ​ដើរកម្សាន្ត​ក្នុង​ដំណើរ​មក​លើក​នេះ​ទេ​ ​គឺ​លើកលែងតែ​គ​ម្រោ​ង​ក្រោយ​ៗ​។​

​លោក​ ​ហួង​ ​តារា​មុ​ន្នី​ ​នាយក​ផលិតកម្ម​វិធី​ប្រចាំ​នៅ​ប៉ុស្តិ៍​លេខ៥​ ​បាន​អះអាង​ថា​ ​ក្រុម​ចម្រៀង​នារី​ ​BNK48​ ​មិនមែន​គ្រាន់តែ​ល្បី​នៅក្នុង​ប្រទេស​ថៃ​នោះ​ទេ​ ​តែ​ក៏​ល្បី​នៅក្នុង​តំបន់​អាស៊ី​ ​និង​បណ្ដា​ប្រភាគ​ភាគច្រើន​នៅ​លើ​ពិភពលោក​ផង​ដែរ​ ​ដោយក្រុម​មួយ​នេះ​បាន​កៀរគរ​សមាជិក​រហូតដល់58​ ​នាក់​ដែល​មក​ពី​ប្រទេស​ថៃ​ ​និង​ជប៉ុន​។​ ​ដោយសារតែ​ក្រុម​មួយ​នេះ​ ​កាន់តែ​ល្បី​ ​និង​មានការ​គាំទ្រ​ជាសាកល​ខ្លាំង​ឡើង​ៗ​បែបហ្នឹង​នោះ​ហើយ​ ​ទើប​ប៉ុស្តិ៍​លេខ៥​ ​ឈាន​ដល់​ការ​ចុះMOU​ ​ឬ​ ​អនុស្សារ​ណៈ​យោគយល់​គ្នា​ ​ដើម្បី​បង្កើត​កម្មវិធី​មួយ​បង្ហាញ​ពី​សកម្មភាព​របស់​ក្រុម​ ​BNK48​ ​នៅTV5​ ​ក្នុងរយៈពេល5ឆ្នាំ​ ​ដោយTV5​ ​ក៏​មាន​សិទ្ធិ​អញ្ជើញ​ក្រុម​នេះ​ឱ្យមក​សម្ដែង​នៅពេល​ណា​ក៏​បាន​។​

លោក​ថា​ក្នុង​កិច្ច​ព្រមព្រៀង​នេះ​ ​កម្ពុជា​នឹង​មាន​សិទ្ធិ​ស្នើរ​អ្នកមាន​សមត្ថភាព​មួយ​រូប​ឱ្យ​ក្លាយជា​សមាជិក​ថ្មី​ក្នុង​ក្រុម​ចម្រៀង​ ​BNK48​ ​ដើម្បី​ឱ្យ​ក្លាយជា​សមាជិក​ថ្មី​មួយ​ដូចគ្នា​។​ ​លោក​ថា​គោលបំណង​នៃ​កិច្ច​ព្រមព្រៀង​នេះ​ ​គឺ​ ​ក្រុមBNK48​ ​នឹង​កាន់តែ​ល្បី​នៅ​កម្ពុជា​ ​តែ​កម្ពុជា​ក៏អាច​ដាក់បញ្ចូល​សមាសភាព​តំណាង​ខ្លួន​ក្នុង​ក្រុម​ ​ដើម្បី​ឱ្យ​កាន់តែ​ស្គាល់​ពី​ការ​រីក​ចំរើន​នៃ​វិស័យ​ចម្រៀង​ខ្មែរ​។​ ​លោក​នឹង​ជ្រើស​យក​យុវ​វតី​វ័យក្មេង​កម្ពុជា​មួយ​រូប​ឱ្យ​ទទួលការ​បណ្ដុះបណ្ដាល​នៅក្នុង​ក្រុម​នេះ​ ​ដើម្បី​ឱ្យ​ក្លាយជា​សមាជិក​ក្រុម​ពេញ​សិទ្ធិ​ក្នុង​ពេល​ខាងមុខ​៕​



Advertisement