ប្រឡូក​សិល្បៈ​ ​១០​ ​ឆ្នាំ​ ​ដួង​ ​ម៉ា​និច​ ​សារភាពថា​ទើបតែ​បាន​ប៉ះពាល់​ ​សេង​ ​មង្គល​

​នៅ​ព្រឹក​ថ្ងៃទី​ ​២​ ​ខែសីហា​ ​ឆ្នាំ​ ​២០១៩​ ​ស្ថានីយ៍​ទូរទស្សន៍​ប៉ុ​ស្ដិ៍​លេខ៥​ ​បាន​រៀបចំ​ពិធី​ក្រុងពាលី​រឿង​ភាគ​ថ្មី​មួយទៀត​ហើយ​ ​មាន​ចំណងជើង​ថា​ ​«​អន្ទាក់​ស្នេហ៍​»​ ​ដែល​មាន​តារា​ឯក​ប្រុសស្រី​ចូលរួម​ក្រុង​ពលី​ដូចជា​ ​សេង​ ​មង្គល​ ​ដួង​ ​ម៉ា​និច្ច​ ​ប៉ែន​ ​សុ​ផា​នី​ ​ញឹម​ ​ចាន់​ថន​ ​ចាន់​ ​ស្រីរត្ន័​ ​យុទ្ធ​ ​ឋានៈ​ ​កញ្ញា​ម៉ូ​នណា​ ​ព្រមទាំង​តារា​សិល្បៈ​ជាច្រើន​ដួង​ទៀត​។​

​ក្នុង​រឿង​«​អន្ទាក់​ស្នេហ៍​»​របស់​ប៉ុស្តិ៍​លេខ៥​ ​អ្វី​ដែល​ប្លែក​សម្រាប់​តួឯក​ប្រុសស្រី​ ​គេ​ស្រាប់តែ​ឃើញ​តារា​លេចធ្លោ​ ​ដួង​ ​ម៉ា​និច្ច​ ​និង​ប្រុស​ស្អាត​លោក​ ​សេង​ ​មង្គល​ ​ប៉ះ​គ្នា​ដែល​រិត​តែ​ធ្វើឲ្យ​ផ្ទៃរឿង​ខាងលើ​ ​ពិតជា​កន្ត្រាក់​ការ​ទាក់ទាញ​ ​ព្រោះ​អ្នក​ទាំង២មាន​ប្រវត្តិ​យល់ដឹង​ពី​ល្បិច​សម្តែង​ច្រើន​។​ ​ដូចនេះ​ទស្សនិកជន​ ​ដែល​គាំទ្រ​រឿង​ភាគ​ប៉ុស្តិ៍​លេខ៥កន្លងមក​ ​ពិតជា​ទទួល​បាន​រសជាតិ​ថ្មី​ម្តង​ទៀត​ជាក់ជា​មិនខាន​ឡើយ​។​

​ដួង​ ​មា​និច្ច​ ​និយាយ​ថា​ ​នាង​និង​លោក​ ​មង្គល​ ​ទើបតែ​ប៉ះ​គ្នា​លើកដំបូង​ ​ហើយ​មាន​ឈុត​ឆាក​ច្រើន​ដែល​សម្តែង​កាច់កុង​គ្នា​។​ ​នាង​បន្ដ​ប្រាប់​អ្នកសារព័ត៌មាន​ឡា​រ៉ែ​ន​ថា​ ​តាំងពី​ប្រឡូក​សិល្បៈ​អស់​រយៈ​ ​១០​ ​ឆ្នាំ​មកនេះ​ ​លើក​នេះ​ជា​ការសម្ដែង​ដំបូង​ហើយ​ ​ដែល​មាន​នាង​បាន​ប៉ះពាល់​រូបរាងកាយ​លោក​ ​សេង​ ​មង្គល​ ​ពោល​គឺ​ ​អ្នកដឹកនាំ​សម្ដែង​ ​ត្រូវ​ឱ្យ​នាង​ចាប់ផ្ដើម​ឈុត​ឆាក​រោលរាល​ស្នេហ៍​នៅ​លើ​គ្រែ​ជាមួយ​តួ​ប្រុស​ ( ចាប់បង្ខំតួប្រុស ..) ​និង​មាន​ឈុត​ឆាក​ ​ឱប​ថើប​ផ្អែមល្ហែម​ដាក់គ្នា​ជាច្រើន​ប្លង់​ថែមទៀត​ផង​។​ ​នាង​ថា​ ​ពួក​យើង​រំពឹង​ថា​ ​ការ​ជួបគ្នា​ទី១នេះ​ ​ពិតជា​ទទួល​បានការ​គាំទ្រ​ច្រើន​ពី​បងប្អូន​អ្នកទស្សនា​។​ ​

​តាម​ការ​បញ្ជាក់​ឱ្យ​ដឹង​បន្ថែ​ពី​រឿង​ ​«​អន្ទាក់​ស្នេហ៍​»​ ​នេះ​ ​ត្រូវ​បាន​ចំណាយពេល​ថត​ជាច្រើន​សប្តាហ៍​ដោយ​ពន្លឿន​ការ​ថត​ឲ្យបាន​លឿន​ដើម្បី​ប្រមូល​ការ​បញ្ចាំង​ឲ្យបាន​លឿន​តាម​ការចូលរួម​បញ្ចាំង​តាម​ការ​ចង់បាន​ពី​ទស្សនិកជន​។​ ​រឿង​នេះ​ជា​រឿង​ទី២១​ ​ដែល​ប៉ុស្តិ៍​លេខ៥​ ​បាន​បង្កើត​ឡើង​តាំងពី​ដំណើរការ​ថត​កន្លងមក​។​ ​រឿង​«​អន្ទាក់​ស្នេហ៍​»​ ​មាន​ចំនួន៣០ភាគ​ ​ដែល​ត្រូវ​សម្រិតសម្រាំង​ឲ្យបាន​ល្អ​ឡើង​ៗ​៕​

Advertisement