ហាងកាហ្វេ G-Dragon រកចំណូលបានក្នុងថ្ងៃ 15,000 ដុល្លារសហរដ្ឋអាមេរិក

តាមរយៈគេទំព័រកម្សាន្ដរបស់ប្រទេសកូរ៉េ Koreaboo បានចេញផ្សាយនៅពេលថ្មីៗនេះ បានឱ្យដឹងថា ស្របពេលដែលកំណើនភ្ញៀវទេសចរណ៍និយមធ្វើដំណើរកម្សាន្ដទៅកាន់ទីកោះក្នុងប្រទេសកូរ៉េ នៅក្នុងនោះ ហាងកាហ្វេរបស់តារាចម្រៀង G-Dragon ដែលបានបើកដំណើរការតាំងពីឆ្នាំ 2017 ក៏ជាមួយផ្នែកនៃការទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកកម្សាន្ដនៅកោះ ឈេជូ ផងដែរ។

ហាងកាហ្វេតារាប្រុសនៅក្នុងទ្រនំ YG រូបនេះ មានទីតាំងស្អាត និងធំទូលាយនៅក្នុងរមណីយដ្ឋាន «Jeju Shinhwa World» និងជាហាងកាហ្វេមុនដំបូងគេបង្អស់នៅលើកោះ ឈេជូ​ ។ បើតាមប្រភពពីបុគ្គលិកហាងនៅទីនោះ បានប្រាប់ថា ពីមួយខែទៅមួយខែ មានអ្នកគាំទ្រតារាចម្រៀងប្រុស G-Dragon ជាច្រើននាក់ បានមកអង្គុយផឹកកាហ្វេនៅទីនេះ ដែលនៅក្នុងនោះ ភាគច្រើនជាអ្នកគាំទ្រអន្ដរជាតិ។ « ខ្ញុំក៏ធ្លាប់ជាអ្នកគាំទ្រ G-Dragon កាលពីខ្ញុំនៅក្មេង ហើយខ្ញុំតែងតែទៅ កោះ ឈេជូ នៅអំឡុងពេលវិស្សមកាល ហើយគម្រោងដំបូងរបស់ខ្ញុំ គឺទៅកាន់ទីនោះម្ដងទៀត » នេះបើតាមសម្ដីរបស់អ្នកគាំទ្រ។

គួរបញ្ជាក់ផងដែរថា  ហាងកាហ្វេ G-Dragon ដែលមានតារាចម្រៀងប្រុសរូបនេះទូតសុឆន្ទះផ្ទាល់ បានរកចំណូលពីការលក់កាហ្វេបាន 15,000 ដុល្លារសហរដ្ឋអាមេរិក ក្នុងមួយថ្ងៃ ហើយតិចបំផុតក៏បានត្រឹម 13,900 ដុល្លារសហរដ្ឋអាមេរិក ក្នុងមួយថ្ងៃ ផងដែរ។ តែយ៉ាងណាមិញ នៅពីក្រោយភាពជោគជ័យនៃហាងកាហ្វេនេះ គឺមិនត្រឹមតែមានលោក ជាអ្នកតំណាងប៉ុណ្ណោះទេ ក៏ព្រោះតែលោកបានចូលរួមនៅក្នុងការរៀបចំ ចាត់ចែង អ្វីៗគ្រប់យ៉ាង នៅក្នុងនោះ ផងដែរ៕

Advertisement