លោកតា វិចទ័រ បង្រៀនកូនចៅឱ្យចេះធ្វើរឿងមួយនេះ……ទើបមានអ្នកគាំទ្រច្រើន

ដូចដែរប្រិយមិត្តធ្លាប់បានស្គាល់ហើយថា លោក សុវណ្ណ រិទ្ធី ហៅលោកតា វិចទ័រ ដែលជាអ្នកដឹកនាំ និងជាអ្នកនិពន្ធរឿងកំប្លែងអោយក្រុមកំប្លែងនាយ ពែកមី និងធ្លាប់ទទួលបានប្រជាប្រិយ ព្រមទាំងភាពជោគជ័យដឹកនាំកម្មវិធីកម្សាន្ដជាច្រើនកាន់តែខ្លាំងឡើងៗ ។ អ្នកដឹកនាំកម្មវិធីរូបនេះ មិនត្រឹមតែមានកូនស្រីមានរូបឆោមស្រស់សោភានោះទេ លោកនៅមានកូនប្រុសរូបស្រស់សង្ហារមួយរូបនេះ ដែលលោកតែងតែបង្ហាញឱ្យមហាជនលោកបានស្គាល់តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក។

បើនិយាយពីសម្រស់កូនៗរបស់លោកវិញក៏មិនណយដែរ ដូចជាកញ្ញា វ៉ាន់ នីឡា ជាដើម ដែលនាងមានទម្រង់មុខស្រស់ស្អាត និយាយពីសាច់សខ្ចីមែនទែន ។​ ចំណែកឯកូនប្រុសពៅរបស់លោកវិញ មើលទៅពិតជាមានរូបរាង និងមុខមាត់ស្អាតមិនចាញ់បង នីឡានោះទេ។ ក្ដីស្រឡាញ់របស់លោកចំណោះភរិយា និងកូនៗ លោកតែងតែបង្អួតប្រាប់អ្នកគាំទ្រឱ្យបានដឹងដូចគ្នា ទន្ទឹមនឹងនោះថ្មីៗនេះ លោកបានបង្ហោះសារប៉ុន្មានឃ្លា ដែលធ្វើឱ្យអ្នកគាំទ្រអានហើយចាក់ដោតអារម្មណ៍មែនទែ។

សារនោះបានរៀបរាប់ថា ៖ « ផ្តល់ត្រឹមភាពញញឹមក៏បានដែរកូន! ទោះយើងមិនផ្តល់អ្វីជាដុំកំភួនឱ្យអ្នកដែលនៅជុំវិញខ្លួនយើងក៏ដោយ។ ឧ. ប្រសិនបើសន្តិសុខម្នាក់ជួយសារេឡានឱ្យកូន ពេលកូនចុះពីលើឡាន កូនផ្តល់ត្រឹមភាពញញឹម ដល់គាត់ក៏គាត់សប្បាយចិត្តដែរ» ៕

Advertisement