នោះ​!​!​ ​ឆ័យ​លី​ ​ដា​ឡែន​ ​និង​ ​រុន​ ​ណា​កូ​ ​លេង​ឱប​ស្អិត​អ៊ីចឹង​ហ្មង​.​.​.​

​តារា​សម្ដែង​ដើមទ្រូង​ស្អាត​ ​អ្នកនាង​ ​ឆ័យ​លី​ ​ដា​ឡែន​ ​និង​ ​តារា​ម៉ូដែល​ ​លោក​ ​រុន​ ​ណា​កូ​ ​ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​ម្ចាស់​ពាន​គ្រង​ឈុត​បុរាណ​មួយ​រូប​របស់​គ្រួសារ​តារា​កម្ពុជា​ ​ឱបរឹត​គ្នា​ម៉ា​ឈ្នះ​ដៃ​តែម្ដង​ ​នៅក្នុង​កម្មវិធី​ហ្គេម​ របស់​ទូរទស្សន៍​ ​My​ ​TV​ ​កាលពី​ល្ងាច​ថ្ងៃទី27​ ​ខែមិថុនា​។​ ​យ៉ាងណាមិញ​អ្នក​ទាំងពីរ​បញ្ជាក់​ថា​ ​អត់មាន​អារម្មណ៍​អ្វី​ប្លែក​រវាង​បុរស​ ​និង​នារី​នោះ​ទេ​ ​ខណៈ​ដែល​អ្នកនាង​ ​ឆ័យ​លី​ ​ដា​ឡែន​ ​ក៏​ប្រកាស​ប្ដី​មិន​ប្រច័ណ្ឌ​ទេ​ត្រឹម​រូបភាព​សិល្បៈ​បែបហ្នឹង​ ​បើ​ទោះជា​អ្នកនាង​ទើប​បញ្ចប់​ដំណឹង​បែក​ប្ដី​ក្ដៅ​ៗ​។​ ​

​តាមរយៈ​ការ​ប្រមាញ់​រូបភាព​និង​ទម្លាយ​ចេញ​មក​ស្រាប់តែ​ ​អ្នកនាង​ ​ឆ័យ​លី​ ​ដា​ឡែន​ ​ទទួលស្គាល់​ថា​ ​អ្នកនាង​ ​និង​ ​តារា​វ័យក្មេង​ ​លោក​ ​រុន​ ​ណា​កូ​ ​ពិតជា​ឱបរឹត​គ្នា​ភ្លេចខ្លួន​ពិតមែន​ ​រហូត​មាន​អ្នក​ឃើញ​រូប​នេះ​ ​លើកឡើង​ជាច្រើន​ថា​ ​តិច​ស្វាមី​របស់​អ្នកនាង​ប្រច័ណ្ឌ​ ​ស្របគ្នា​ដែល​អ្នកនាង​ ​និង​ស្វាមី​ ​ក៏​ទើប​បញ្ចប់​ព័ត៍​មាន​បែកបាក់​គ្នា​ក្ដៅ​ៗ​។​ ​អ្នកនាង​ ​ឆ័យ​លី​ ​ដា​ឡែន​ ​អះអាង​ថា​ ​រូបភាព​ឱបរឹត​នៅក្នុង​កម្មវិធី​ប្រកួតប្រជែង​ហ្គេម​នោះ​ ​គឺ​គ្រាន់តែ​រូបភាព​សិល្បៈ​ ​ក្នុងនាម​អ្នកនាង​ជា​មេក្រុម​ ​ឱបរឹត​កូនក្រុម​ទៅវិញទៅមក​ ​ក្រោយពេល​ឈ្នះ​ទឹកប្រាក់​ក្នុង​មួយ​វគ្គ​ៗ​ប៉ុណ្ណោះ​ ​មិនមែន​ក្នុង​ន័យ​ចម្លែក​នោះ​ទេ​ ​ដ្បិតថា​ ​រូបភាព​នោះ​ ​គឺ​ឱបរឹត​គ្នា​ម៉ា​ឈ្នះ​ដៃ​ភ្លេចខ្លួន​មែន​។​ ​អ្នកនាង​ថា​ ​រវាង​អ្នកនាង​ ​និង​ស្វាមី​ដ្បិត​មិនសូវ​ឃើញ​បណ្ដើរគ្នា​ព្រោះ​រវល់​រៀងខ្លួន​ ​ហើយ​នៅក្នុង​សិល្បៈ​ ​អ្នក​នាង​ក៍​ត្រូវ​សម្ដែង​ ​ឬ​ ​លេង​កម្មវិធី​ ​ប៉ះ​តារា​ប្រុស​ក្មេង​ៗ​បែបនេះ​ញឹកញាប់​ ​ប៉ុន្តែ​ស្វាមី​អ្នកនាង​បែងចែក​ច្បាស់​ណាស់​ ​សម្រាប់​ការងារ​សិល្បៈ​។​ ​

​មិន​ខុសគ្នា​ ​លោក​ ​រុន​ ​ណា​កូ​ ​ដែល​មានសំណាង​បាន​វិញ​បាន​ឱបរឹត​អ្នកនាង​យ៉ាង​ណែន​ដៃ​នោះ​ ​បាន​អះអាង​ថា​ ​នោះ​គ្រាន់តែ​ជា​រូប​ភា​ពស​ប្បា​យៗ​ក្នុង​ពេល​ប្រកួតប្រជែង​ ​ក្នុងនាម​ប្អូនប្រុស​រំភើបចិត្ត​ហើយ​ស្ទុះ​ឱប​បងស្រី​ ​ឬ​ ​ឱប​រៀមច្បង​ ​ដែល​ជា​មេក្រុម​ប៉ុណ្ណោះ​។​ ​បើ​ទោះជា​លោក​ ​និង​អ្នកនាង​ ​ឆ័យ​លី​ ​ដា​ឡែន​ ​មិនសូវ​បាន​ទាក់ទងគ្នា​ ​ប៉ុន្តែ​លោក​ ​និង​អ្នកនាង​ ​ក៏​ឧស្សាហ៍​ជួបគ្នា​ក្នុង​កម្មវិធី​គ្រួសារ​តារា​កម្ពុជា​កន្លងមក​ ​ដោយ​លោក​ក៏​មិនដែល​រំលង​ក្នុង​ការ​លើកដៃ​សំពះ​អ្នកនាង​ ​ក្នុងនាម​ជា​រៀមច្បង​ផង​ដែរ​ ​ទើប​លោក​ ​និង​អ្នកនាង​ ​ហ៑ាន​អោបរឹត​គ្នា​ ​ដូច​បងស្រី​ប្អូនប្រុស​ ​លើ​ឆាក​រហូត​ភ្លេចខ្លួន​ ​និង​សង្ឃឹមថា​ ​នេះ​មិនមែន​ជា​រូបភាព​ធ្វើ​ឱ្យ​ស្វាមី​អ្នកនាង​ប្រច័ណ្ឌ​៕​

Advertisement