ឡើង​កំ​ដៅ​ហើយ​!​!​ ​ភរិយា​ថ្មី​លោក​ ​ថៃ​ ​នរៈ​សត្យា​ ​ទទួលស្គាល់​រឿង១២ឆ្នាំមុន​ ​ខណៈ​ម្ដាយ​ ​ថៃ​ ​នរៈ​វិទូ​ ​ទម្លាយ​រឿង​សហាយស្មន់​

​ពិតជា​ឡើង​កំ​ដៅ​មែនទែន​ហើយ​ ​នៅពេល​អ្នកស្រី​ ​ងិន​ ​ម៉ា​នី​យ៉ា​ ​ទើបតែ​បង្ហោះ​បើក​កកាយ​ជុំវិញ​ ​លោក​ ​ថៃ​ ​នរៈ​សត្យា​ ​រដ្ឋលេខាធិការ​ក្រសួងវប្បធម៌​សហាយស្មន់​មុន​លែងលះ​ ​ឡើង​ផ្អើល​ហ្វេ​សប៊ុ​ក​សោះ​ ​ស្រប់​តែ​ភរិយា​ក្រោយ​របស់​លោក​ ​បង្ហោះ​សារ​ទទួលស្គាល់​។​ ​រឿងរ៉ាវ​របស់​អ្នក​ទាំង៣​ ​កំពុង​ក្លាយជា​ប្រធានបទ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ ​ពោល​គឺ​តាំងពី​លោក​ ​ថៃ​ ​នរៈ​សត្យា​ ​បង្ហាញមុខ​ភរិយា​ថ្មី​ ​ដែល​ត្រូវ​គេ​ស្គាល់​ថា​ ​ជា​ប្អូន​ជីដូនមួយ​បង្កើត​របស់​ម្ដាយ​លោក​ ​ថៃ​ ​នរៈ​វិទូ​ ​នោះ​។​

កាលពី​ថ្ងៃទី​ ​១៧​ ​មិថុនា​ ​ឆ្នាំ២០១៩​ ​ក្នុង​ថ្ងៃកំណើត​របស់​តារា​សម្ដែង​ ​កញ្ញា​ ​ថៃ​ ​នារី​សុជាតា​ ​អ្នកស្រី​ ​ងិន​ ​ម៉ា​នី​យ៉ា​ ​អតីត​ភរិយា​លោក​ ​ថៃ​ ​នរៈ​សត្យា​ ​បាន​បង្ហោះ​សារ​ថា​”​កាលពី​ ​24​ ​ឆ្នាំមុន​ ​នៅ​ពេល​ថ្មើ​នេះ​ម៉ាក់​បាន​ប្រសូត​កូនស្រី​ម្នាក់​(​ថៃ​ ​នារី​សុជាតា​)​ ​ដែល​ស្អាត​គួរ​ជាទីស្រឡាញ់​របស់​គ្រួសារ​ ​បងប្រុស​កូន​ទាំងពីរ​នាក់​សើចញញឹម​ប្រលែង​នឹង​កូន​មិនទៅ​ណា​ឆ្ងាយ​ពី​អូន​ឡើយ​ ​ព្រោះ​ខ្លាច​មាន​គេ​មក​ដណ្ដើមយក​កូន​ទៅ​ ​ព្រោះតែ​មាន​ចាស់​ៗ​ជន្លលេង​ថា​យក​ប្អូន​ហើយ​យកៗ​ ​ហេតុនេះ​ទើប​បងប្រុស​កូន​ទាំងពីរ​មិនទៅ​ណា​ឆ្ងាយ​ពី​កូន​ទេ​គឺ​នៅ​យាម​អង្រឹង​កូន​ម្ខាង​ម្នាក់​.​.​ ​ម៉ាក់​សប្បាយចិត្ត​ខ្លាំង​ណាស់​ទោះបី​ម៉ាក់​ស្ថិតនៅ​ក្នុង​ភាព​ល្វើយ​ខ្សោយ​អស់កម្លាំង​យ៉ាងណាក៏ដោយ​ក៏​មាន​កម្លាំងចិត្ត​ ​នឹង​មាន​សុភមង្គល​បំផុត​ព្រោះតែ​មានកូន​ប្ដី​នៅ​ជុំគ្នា​.​.​ពេល​នោះ​ប៉ា​របស់​កូន​ៗ​ល្អ​ខ្លាំង​ណាស់​គឺជា​ឪពុក​ម្នាក់​ដែល​ស្រលាញ់​ប្រពន្ធ​ស្រឡាញ់​កូន​ស្រឡាញ់​ក្រុម​គ្រួសារ​គួរ​ជាទី​ឱ្យ​គោរព​ជាទីបំផុត​ ​។

​ប៉ុន្តែ​បន្ទាប់ពី​កូន​ធំ​បន្តិចមក​ម៉ាក់​ក៏បាន​ទៅ​ជួប​គ្រួសារ​ម្ដាយមីង​បង្កើត​គឺ​ប្អូន​របស់​ម្ដាយ​ម៉ាក់​បង្កើត​រស់នៅ​ឯកំ​ពង់​ឆ្នាំង​.​.​ដោយសារ​ម៉ាក់យាយ​កូន​គាត់​ទាមទារ​រក​ប្អូន​នឹក​ប្អូន​គាត់​ខ្លាំងពេក​ម៉ាក់​ក៏​តាម​ដើរ​ស្វែងរក​រហូត​ទើប​ជួប​គ្រួសារ​មួយ​នោះ​ហើយក៏​នាំ​យក​ចូលផ្ទះ​.​ ​ទីបំផុត​កូន​ដឹង​ហើយ​ដូចសព្វថ្ងៃ​នេះ​ ​ស្រី​ម្នាក់​នោះ​សាហាវ​ខ្លាំង​បំផុត​ ​គឺ​គេ​មិនបាន​គិត​ពី​ក្រុម​គ្រួសារ​យើង​ទេ​ ​វា​នៅក្មេង​សោះ​ហើយ​មាន​ប្ដី​ទៀត​បែរជា​លួច​សហាយស្មន់​នឹងគ្នា​នៅ​លើ​ផ្ទះ​ម៉ាក់​.​.​ទី​បំផុត​អ្វី​ៗ​ដូចសព្វថ្ងៃ​នេះ​”​។

​ជាមួយនឹង​ការ​បង្ហោះ​នេះ​ ​ធ្វើ​ឱ្យ​ពាក្យ​សរសើរ​ចំពោះ​លោក​ ​ថៃ​ ​នរៈ​សត្យា​ ​និង​ ​ភរិយា​ក្រោយ​ ​ប្រែក្លាយ​ជា​ការរិះគន់​កក្រើក​ហ្វេ​សប៊ុ​ក​ ​ខណៈ​ដែល​អ្នកលេង​ហ្វេ​សប៊ុ​ក​មិន​តិច​នោះ​ទេ​ ​រំលេច​សំណេរ​ថា​ ​បើ​ទោះជា​អស់​និស្ស័យ​នឹង​ភរិយា​ ​ក៍​លោក​ ​ថៃ​ ​នរៈ​សត្យា​ ​មិន​គួរ​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​ប្អូន​ជីដូនមួយ​របស់​ប្រពន្ធ​តាំងពី​នៅ​ល្អូកល្អិន​បែបនេះ​នោះ​ដែរ​។​ ​អ្នកលេង​ហ្វេ​សប៊ុ​ក​បាន​ទាំង​រិះគន់​ថ្នាក់ដឹកនាំ​របស់ក្រ​សួង​វប្ប​ធ​ម៍​រូប​នេះ​ ​ធ្វើ​មិន​ដូច​ទ្រឹស្ដី​ ​ដែល​តែង​ទាមទារ​អោយ​តារា​សិល្បៈ​គោរព​ភាព​ថ្លៃថ្នូរ​ ​និង​កុំ​ធ្វើអោយ​ប៉ះពាល់​តម្លៃ​សីល​ធ​ម៍​សង្គម​នា​ពេល​កន្លងមក​នោះ​ផង​។​ ​យ៉ាង​ណា​ក៍​ដោយ​ ​គេ​មិនទាន់​ជឿ​ថា​ ​ការ​បង្ហោះ​បើក​កកាយ​របស់​អ្នកស្រី​ ​ងិន​ ​ម៉ា​នី​យ៉ា​ ​គឺជា​ការពិត​ទាំងស្រុង​ទេ​ ​ដោយ​ទើបតែ​ភរិយា​ក្រោយ​របស់​លោក​ ​ថៃ​ ​នរៈ​សត្យា​ ​បង្ហោះ​ទទួលស្គាល់​មុន​នេះ​ប៉ុណ្ណោះ​ ​ទើប​ម្នា​ក់ៗ​ស្រឡាំងកាំង​។​ ​

​អ្នកនាង​ ​ទេព​ ​សុធី​តា​ ​ភរិយា​ក្រោយ​លោក​ ​ថៃ​ ​នរៈ​សត្យា​ ​ដែល​ប្រើ​ហ្វេ​សប៊ុ​ក​ឈ្មោះ​ ​Tep​ ​Sreythea​ ​បាន​សរសេរ​បង្ហោះ​ថា​”​ខ្ញុំ​ថែរក្សា​បង​ ​ខ្ញុំ​នៅ​កំសត់​ជាមួយ​បង​អស់​រយៈពេល​ ​12​ ​ឆ្នាំ​ហើយ​ ​ខ្ញុំ​មិនដែល​ចង់បាន​ថានៈ​អ្វី​នោះ​ទេ​ ​ខ្ញុំ​សុំ​ត្រឹម​ជា​ភរិយា​ដ៏​ល្អ​ ​និង​ការរស់នៅ​ដ៏​សាម​ញ​មួយ​ដូចគេដូចឯង​ ​ទោះបី​បង​ជួប​ព្យុះភ្លៀង​យ៉ាងណាក៏ដោយ​ក៏​ខ្ញុំ​សូម​សន្យា​ថា​នឹង​មើលថែ​បង​លុះ​អវ​សាន្ត​.​.​.​.​.​.​

​ជូនពរ​បង​មាន​សុខភាព​ល្អ​ ​អាយុ​យឺនយូរ​ដើម្បី​ជា​ម្លប់​ដ៏​កក់ក្តៅ​នៃ​ខ្ញុំ​ ​និង​កូនចៅ​របស់​បង​ ​ដែល​គោរព​ស្រឡាញ់​បង​ ​គ្មាន​រង្គៀ​ស​ឡើយ​.​.​.​.​.​”​។​ ​សា​រមួយល្បៈ​របស់​អ្នកនាង​ ​បង្ក​ឱ្យ​ផ្ទុះ​ការ​ចាប់​អា​រម្ម​ណ៍​ភ្លាម​ៗ​ ​ដោយសារតែ​ ​អ្នកស្រី​ ​ងិន​ ​ម៉ា​នី​យ៉ា​ ​និង​ ​លោក​ ​ថៃ​ ​នរៈ​សត្យា​ ​ត្រូវ​គេ​ដឹង​ថា​ ​ជា​សាធារណៈ​ថា​ ​បាន​លែងលះ​គ្នា​ផ្លូវការ​កាលពី​ឆ្នាំ២០១០​ ​ដែល​គិត​មកដល់ពេលនេះ​ ​គឺ​តែ៩ឆ្នាំ​ ​ប៉ុន្តែ​អ្នកនាង​ ​ទេព​ ​សុធី​តា​ ​បាន​សារភាព​ថា​ ​មាន​ទំនាក់ទំនង​ជាមួយ​អតីត​បងថ្លៃ​របស់​ខ្លួន​ ​រហូតដល់១២ឆ្នាំ​ហើយ​។​ ​សារ​របស់​អ្នកនាង​ ​ទេព​ ​សុធី​តា​ ​ហាក់ជា​ការ​ទទួលស្គាល់​ចំពោះ​ការ​បើក​កកាយ​របស់​អ្នកស្រី​ ​ងិន​ ​ម៉ា​នី​យ៉ា​ ​ដែល​អះអាង​ថា​ ​អ្នកនាង​ ​និង​ ​លោក​ ​ថៃ​ ​នរៈ​សត្យា​ ​បាន​ទាក់ទងគ្នា​តាំងពី​មុន​ដំណឹង​លែងលះ​ ​កើតឡើង​។​

​នៅ​មិនទាន់​ដឹង​ថា​ ​សង្គ្រាម​ពាក្យសម្ដី​នឹង​បន្ត​ផ្ទុះ​ក្រោយ​ការ​បង្ហោះ​ទទួលស្គាល់​នេះ​ ​ឬ​ ​យ៉ាងណា​នោះ​ទេ​ ​ខណៈ​ដែល​ហ្វេ​សប៊ុ​ក​របស់​ភាគី​ទាំង៣​ ​គឺ​ ​អ្នកស្រី​ ​ងិន​ ​ម៉ា​នី​យ៉ា​ ​លោក​ ​ថៃ​ ​នរៈ​សត្យា​ ​និង​ ​ភរិយា​ក្រោយ​ ​បន្ត​បង្ហោះ​អត្ថន័យ​ឌឺដង​គ្នា​ជា​ហូរហែរ​ស្រាប់ហើយ​៕​

Advertisement