សុខ ជំនោរ លាតត្រដាងពីប្រព័ន្ធតុលាការ និងច្បាប់នៅស្រុកខ្មែរ

នៅថ្ងៃម្សិលនេះ មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលអតីតគូស្នេហ៍របស់កញ្ញា វ៉ាន នីឡា បានទម្លាយរូបភាពរបស់ខ្លួនជាមួយគូស្នេហ៍ថ្មី និងប្រាប់ពីគម្រោងចូលរោងការនៅលើបណ្ដាញសង្គមហ្វេសប៊ុក។ តារាស្រីរូបនេះ ក៏បានបង្ហាញសារខកចិត្តចំពោះប្រព័ន្ធតុលាការនៅកម្ពុជា និង បានអះអាងប្រាប់ដល់មហាជនដែរថា ប្រពន្ធ័ច្បាប់តុលាការស្រុកខ្មែរគ្មានភាពយុត្តិធម៌សម្រាប់ប្រជារាស្រ្តឡើយ នាងខ្ញុំមិនទាន់បានទទួលភាពយុត្តិធម៌ស្អីទេ ។

ពាក់ព័ន្ធរឿងអតីត​គូស្នេហ៍​របស់​ កញ្ញា វ៉ា​ន់ នី​ឡា ដែល​គេ​ស្គាល់​ថា ជា​កូន​មន្ត្រី​ថ្នាក់ខ្ពស់​មួយ​រូប​នៅ​ក្រសួង​មហាផ្ទៃ ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​សាលដីកា​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ចំនួន​1​ឆ្នាំ​ពី​បទ​ហិង្សា​ដោយ​ចេតនា និង​ចែកចាយ​រូបភាពអាក្រាតកាយរបស់នាងកាលពី​អំឡុង​ឆ្នាំ​2017 ប៉ុន្តែបន្ទាប់​ពី​សាលក្រម​ត្រូវ​បាន​ប្រកាស​នោះ​ លោក​គុយ សិទ្ធិ​សក្តិ នៅ​តែ​បន្ត​នៅ​ក្រៅ​ឃុំ​នៅឡើយ ហើយបន្ទាប់​ពី​រឿងរ៉ាវ​ត្រូវ​បាន​ស្ងប់ស្ងាត់​មួយរយៈ។ ថ្មីនេះ​ លោក​កុយ សិទ្ធិ​សក្តិ បាន​បង្ហាញ​រូបភាព​ថត Pre wedding​ នៅ​ទីលាន​នៃ​ប្រាសាទអង្គរវត្ត ជាមួយ​គូ​ដណ្តឹង​របស់​ខ្លួន និង​បាន​បញ្ជាក់​ថា ពួក​គេ​នឹង​ត្រៀម​ចូល​រោងការ​នា​ពេល​ខាង​មុខ​នេះ ​ខណៈសាលដីកា​របស់​តុលាការ​មិនដឹង​អនុវត្ត​ដល់​កម្រិត​ណា​នោះ​ឡើយ ។

ទន្ទឹមនឹងកើតមានរឿងនេះដែរ លោក សុខ ជំនោរ ជាអ្នកនិពន្ធ និងដឹកនាំសម្ដែង ត្រូវជាបងប្រុសកញ្ញា វ៉ាន់ នីឡា តែងតែបង្ហោះសារមិនពេញចិត្ត នៅលើគណនីរបស់ខ្លួនម្ដងហើយ ម្ដងទៀត ជាក់ស្ដែងនៅមុននេះបន្តិច ដោយបានរៀបរាប់ដូច្នោះថា « ខ្ញុំសូមលាតត្រដាងពីភាពខ្សោយ នៃច្បាប់ និងតុលាការដែលគ្មានសិទ្ធិនិងការអនុវត្តន៍ច្បាប់ដល់ប្រជាជនសាមញ្ញ។ ពេលនេះជនត្រូវចោទកំពុងនោមលើច្បាប់ដែលមានតែលើបបូរមាត់។ ពួកអស់លោកនឹងគ្មានបានការគោរពនិងជឿជាក់ដោយបេះដូងពីប្រជាជនទេ។ មេធាវីធ្លាប់ពន្យល់មកយើងខ្ញុំថា នីតិវិធីច្បាល់ទាល់តែអ៊ីចេះ ទាល់តែអ៊ីចុះ ត្រូវរង់ចាំទាល់តែ15ថ្ងៃនេះ 15ថ្ងៃនោះ ចុងបញ្ចប់ …សូន្យ។ តែយើងខ្ញុំនៅតែ បើកភ្នែកមើល ច្បាប់នៃសង្គមមួយនេះ រហូត…….។ សូមបងប្អូនជួយShareបើគាំទ្រឲ្យចាប់ជនត្រូវរូបនេះចោទ!!!!! មកផ្តន្ទាទោសនោះ »៕

Advertisement