ចែ​រ៉ូហ្សា​៖​ ​«​ ​ចែក​មួក​សុ​វត្ថ​ភាព​ ​មិនមែន​យកមុខយកមាត់​ទេ​ ​តែ​គិត​ពី​សុខ​សុវត្ថិភាព​បងប្អូន​ខ្វះខាត​»​

​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​នា​ពេល​ថ្មី​ៗ​នេះ​ ​គេ​មើលឃើញ​ថា​ ​តារា​សិល្បៈ​ជាច្រើន​ដួង​បាន​បង្ហាញ​វត្តមាន​ចូលរួម​កម្មវិធី​សង្គម​ចុះ​ចែក​មួយ​សុវត្ថិភាព​ដែល​នឹង​ធ្វើឡើង​នៅ​ល្ងាច​ថ្ងៃទី4​ ​ខែមិថុនា​ ​នេះ​ ​វេលា​ម៉ោង4រសៀល​ដែល​ស្ថិតនៅ​ម្ដុំ​ ​នៅមុខ​វត្ត​និរោធ​ ​ផ្លូវជាតិ​លេខ១​ ​ក៏​រួមមាន​សមាគម​សិល្បៈ​សហការ​ជាមួយនឹង​ខណ្ឌ​ច្បារអំពៅ​ ​នឹង​ចែក​មួក​សុវត្ថិភាព​ដោយ​ឥតគិតថ្លៃ​ ​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​ដង​វិថី​ចំនួន៣០០មួក​។​

​នៅក្នុងនោះ​គេ​ឃើញថា​ ​តារា​សម្ដែង​ ​ចែ​រ៉ូហ្សា​ ​ឬ​មានឈ្មោះ​ពិត​ ​គន់​ ​រៀម​រតនៈ​ ​បាន​ចូលរួម​ដោយ​ក្ដី​អរ​សប្បាយរីករាយ​ ​តែ​យ៉ាងណាមិញ​ ​ក៏​មាន​អ្នកលេង​បណ្ដាញ​សង្គម​ចំនួន​ខ្លះ​ប្រើ​មតិ​ថា​ ​អ្នក​សិល្បៈ​បាន​យកមុខ​មាត់​ទៅវិញ​ ​ទើប​ធ្វើ​ឱ្យ​ចែ​រ៉ូហ្សា​ផ្ញើ​សារ​ប្រាប់​មហាជន​ជាទីស្រឡាញ់​ថា​ ​«​ ​ស្អី​យកមុខយកមាត់​ ​គេ​ធ្វើ​ស្អី​ក៏​ថា​ ​គេ​យកមុខយកមាត់​ ​ឬក៏​ទល់ភ្នែក​ចាំតែ​ ​មើល​ចាប់​ ​កំហុស​គេឯង​ ​ទុក​ឱ្យ​អ្នក​ដែរ​កំពុង​ជួប​ទុក​លំបាក​ខ្វះខាត​ត្រូវការ​ការ​ជួយ​ ​ទាំងអស់​នោះ​ដាច់ពោះ​ងាប់​ ​មាន​គ្រោះ​ថ្នា​ក់​ផ្សេង​ៗ​ ​ទើបត្រូវ​ចិត្ត​អស់លោកអ្នក​ ​ហើយ​លែង​ថា​យកមុខយកមាត់​?​?​ ​អា​រឿង​ថត​បង្ហោះ​តាម​បណ្តាញ​សង្គម​ផ្សេង​ៗ​សួរ​ថា​ ​សម័យនេះ​សម័យ​អី​ហើយ​?​?​ ​ឬក៏​ចង់ឱ្យ​វិល​ទៅ​រក​សម័យ​សរសេរ​សំបុត្រ​នោះ​វិញ​បាន​ត្រូវ​ហទ័យ​អ្នក​?​?​ ​បើ​អ្នក​ទើស​អា​រឿង​គេ​ថត​បង្ហោះ​ ​ថា​គេ​អួត​ ​យកមុខយកមាត់​ ​ម៉េច​ក៏​អ្នកឯង​មិនទៅ​បញ្ជា​ឱ្យ​ក្រុមហ៊ុន​ផលិត​ទូរ​សព្ទ័​ទំនើប​ៗ​ទាំងឡាយ​ឈប់​ផលិត​បិត​ទ្វារ​ ​នឹង​ឱ្យ​ក្រុមហ៊ុនFacebook​ ​គេ​បិត​ទ្វារ​ដែរ​ទៅ​អរ​.​.​.​.​!​ ​ប្រ​ហែរ​ជា​ខ្លួន​ឯ​ងនុង​ ​មិន​ដែរ​ថតរូប​សោះ​ ​ហើយក៏​មិន​ដែរ​លេង​បណ្តាញ​សង្គម​ផ្សេង​ៗ​ទាំងអស់​នោះ​ហើយ​មើលទៅ​?​ ​រាត្រី​សួស្តី​ ​»​។​

​សូមជម្រាប​ថា​ ​កម្មវិធី​សង្គម​នេះ​លោក​អភិបាលខណ្ឌ​ច្បារអំពៅ​ ​ដែល​បាន​ឧបត្ថម្ភ​មួក​ចំនួន​ ​២០០មួក​ ​និង​ក្រុមហ៊ុន​សំណង់​ ​ហួត​ ​ជា​ ​ដែល​បាន​ឧបត្ថម្ភ​មួក​ចំនួន​ ​១០០មួក​។​ ​បងប្អូន​ ​និង​មិត្ត​សិល្បករ​ដែល​បាន​ចូលរួម​ ​លោក​ ​ហេង​ ​ឡុង​,​ ​គន់​ ​រៀម​រតនៈ​,​ ​សុះ​ ​ម៉ា​ច​,​ ​លោកពូ​ ​ឃ្លោក​,​ ​លោកពូ​ ​កុយ​,​ ​ហម​ ​ឈ​រ៉ា​,​ ​ខេម​,​ ​ពែក​ ​មី​,​ ​សួន​ ​ពិសិដ្ឋ​,​ ​ជុំ​ ​លី​ណូ​,​ ​ឱក​ ​សុ​ម៉ា​វត្តី​,​ ​ឱក​ ​សុ​ម៉ាលី​តា​,​ ​អ៊ឹម​ ​ជីវ៉ា​,​ ​ខ្ញុង​,​ ​នី​ឡា​ ​និង​សិល្បករ​ ​សិល្ប​ការិនី​ជាច្រើន​នាក់​ទៀត​។​ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ ​ហេង​ ​ឡុង​ ​តំណាង​សមាគមន៍​សិល្បករ​ខ្មែរ​៕​


Advertisement