លោកពូ កុយ សួរសុខទុក្ខ និងប្រាប់ពីស្ថានភាពជំងឺរលោកពូ សាន ម៉ៅ

មកទល់ពេលនេះស្ថានភាពជំងឺរបស់លោក ពូ សាន ម៉ៅ គឺនៅក្នុងការសង្គ្រោះបន្ទាន់ និងបំពាក់បំពង់អុកហ្ស៊ីសែនជាប់ដដែល ខណៈតារាកំប្លែងលោកពូ កុយ បានប្រាប់បញ្ជាក់ថា «ក្រុមគ្រួពេទ្យបានជួយអស់ពីរកម្លាំងចិត្តហើយ»។

លោក ពូកុយ បានបង្ហោះប្រាប់ថា «ថ្ងែនេះខ្ញុំបានមកសួរសុក្ខសម្លាញ់ សាន់ម៉ៅ នៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់កាល់ម៉ែតនឹងយកថវិកាមួយចំនួនយកមកជួយគាត់ហើយ ខ្ញុំបានជួបលោកគ្រួពេទ្យប្រាប់ថាជំងឺរបស់គាត់ឈឺច្រើនមុខពេក ហើយក្រុមគ្រួពេទ្យបានជួយអស់ពីរកម្លាំងចិត្តហើយ ខ្ញុំសូមជូនពរសម្លាញ់សាន់ម៉ៅឱ្យឆាប់ជានឹងបានសម្តែងជាមួយគ្នាទៀត​»។

គួររំឭកដែរថា តារាកំប្លែងជើងច្បាស់ល្បីឈ្មោះទាំងពីររូប គឺនាយកុយ និងនាយក្រឹម តែងតែធ្វើដំណើរទៅសួរសុខទុក្ខនាយសានម៉ៅ ដល់បន្ទប់សង្គ្រោះបន្ទាន់ភ្លាមៗដែរ ព្រមទាំងបានជូនពរឱ្យនាយសានម៉ៅ ឆាប់ជាសះស្បើយពីជំងឺ៕

Advertisement