VJ​ ​រតនា​ ​ជូនកា​ដូរ​ ​Land​ ​Cruiser​ ​2018​ ​ថ្មីសន្លាង​ដល់​ភរិយា​ចំ​ថ្ងៃខួប​អាពាហ៍​ពិពាហ៍​ ​

តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​ ​គេ​មើលឃើញ​ថា​ ​អតីត​ពិធីករ​ប្រចាំ​ ​My​ ​TV​ ​លោក​ ​VJ​ ​រតនា​ ​ធ្វើ​រឿង​ភ្ញាក់ផ្អើល​មួយ​ជូន​ភរិយា​ជាទីស្រឡាញ់​ ​ចំ​ពេល​ខួប​ ​3​ ​ឆ្នាំ​នៃ​ថ្ងៃ​អាពាហ៍​ពិពាហ៍​ ​។​ ​លោក​បាន​បង្ហោះ​ឱ្យ​ដឹង​ថា​ ​កា​ដូរ​ពិសេស​រថយន្ត​ ​Land​ ​Cruiser​ ​2018​ ​ថ្មីសន្លាង​តម្លៃ​ជាង10ម៉ឺន​ ​ប្រគល់​ជូន​ភរិយា​ដោយ​ទឹកមុខ​ញញឹមញញែម​។​ ​សារ​ដែល​លោក​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ ​ដែល​គ្រាន់តែ​អាន​ហើយក៏​រំភើប​ជំនួស​ ​បន្ថែម​ពីលើ​ការ​ចំណាយពេល​នាំ​ភរិយា​ដើរកម្សាន្ត​ឱ្យ​សប្បាយចិត្ត​នោះ​ផង​ដែរ​។​

​អតីត​វី​ជេរ​ត​នា​ ​កាន់តែ​ធ្វើឱ្យ​អ្នកគាំទ្រ​រំជួលចិត្ត​ទៅទៀត​ ​ជាមួយនឹង​ការ​បង្ហោះ​សារ​គួរ​អោយ​ច្រណែន​សំណាង​ភរិយា​របស់​លោក​ថា​ ​”​រីករាយ​ថ្ងៃ​ខួប​អា​ពា​ពិពាហ៍៣ឆ្នាំ​ប្រពន្ធ​សម្លាញ់​​ស្មើរ​នឹង​ ​1095​ ​ថ្ងៃ​ ​:​heart:តាំងពី​យើង​បាន​ ​ចាប់ដៃ​គ្នា​ជា​ប្ដី​ប្រពន្ធ​អស់​រយៈពេល៣ឆ្នាំនេះ​ ​យើង​បាន​ឆ្លង​ ​ឧបសគ្គ​ច្រើន​ ​ណាស់​ ​:​sweat​:​ ​ការ​បរាជ័យ​ ​:​sweat​:​ ​គេច្​រឡែ​ន​ ​:​sweat:គេ​ឈ្នានីស​ ​:​sweat:គេ​មើលងាយ​ ​:​sweat​:​។ ​តែ​យេីង​ទាំងពីរ​ ​អ្នក​នៅតែ​ទ្រាំ​បាន​ ​នៅតែ​តស៊ូ​ ​នឹង​ ​នៅតែ​មិន​ចុះចាញ់​ ​មិន​ ​បាក់ទឹកចិត្ត​ ​តស៊ូ​រហូត​បាន​មកដល់​សព្វថ្ងៃ​នេះ​ ​:​heart​:​ ។

​៣ឆ្នាំ​មកនេះ​ ​បង​ដឹង​ច្បាស់​ណាស់​ ​ទំនួល​ ​ជា​ ​ប្ដី​ ​ទំនួល​ ​ជា​ ​ឪពុក​ ​វា​ធំ​ ​ដល់​កំ​រឹត​ ​ណា​ ​:​confounded​:​ ​តាំងពី​ចាប់ដៃ​គ្នា​ជា​ប្ដី​ប្រពន្ធ​មក​ ​បង​តែងតែ​និយាយប្រាប់​ ​ខ្លួនឯង​ជានិច្ច​ថា​ ​ជីវិត​ដែល​បង​នៅសល់​ទាំងប៉ុន្មាន​ ​បង​នឹង​ ​ផ្ដល់​ឲ​គ្រួសារ​ដ៏​តូច​មួយ​នេះ​ ​ហើយ​ ​នឹង​ ​ធ្វើ​ឱ្យ​គ្រួសារ​ ​របស់​យើង​មាន​សុភមង្គល​ ​ជា​រៀង​រហូត​ ​:​heart​:​ ។

​៣ឆ្នាំ​កន្លង​ផុត​ទៅ​ ​យើង​បាន​ ​កូនប្រុស​ ​ដ៏​គួរ​អោយ​ស្រលាញ់​រហូត​ ​ដល់​ ​ទៅ​ ​២នាក់:baby​:​:​baby​:​:​heart​:​ ​​បង​ចង់​ប្រាប់​អូន​ថា​ ​សព្វថ្ងៃ​នេះ​ ​បង​មាន​ក្ដី​សុខ​ខ្លាំង​ណាស់​ ​នៅពេល​ដែរ​អូន​ ​នឹង​ ​កូន​ៗ​ ​នៅ​ជិត​បង​ ​:​man​:​:​baby​:​:​boy​:​:​woman​:​ ​។ ​បង​សូមទោស​អូន​ ​ប្រសិន​ ​កន្លងទៅ​នេះ​ ​បង​បាន​ប្រើ​ ​ពាក្យសម្ដី​ ​មួយ​ណា​មិនល្អ​ ​ដែល​ធ្វើអោយ​ ​អូន​មាន​អារម្មណ៍​មិនល្អ​ ​ចំពោះ​បង​ ​:​pray​:​ ​។ ​បង​សន្យា​ជាមួយ​អូន​ ​នឹង​ ​កូន​ៗ​ថា​ ​បង​នឹង​ ​ធ្វើ​ឱ្យ​អូន​នឹង​ ​កូន​ៗ​ ​មាន​ក្ដី​ ​សុខ​ពេញ​ ​មួយ​ជីវិត​ ​:​ok_hand​:​ ​។ ​ពី​បង​ ​(​ ​ប្ដី​ដ៏​ល្អ​របស់​អូន​ ​:​heart​:​ ​)​”​។​

​សូមជម្រាប​បន្ថែម​ថា​ ​កាដូ​យ៉ាង​ពិសេស​ក្នុង​ឱកាស​ខួប៣ឆ្នាំ​នៃ​អាពាហ៍​ពិពាហ៍​នេះ​ ​កើតឡើង​ ​បន្ទាប់ពី​លោក​ ​និង​ភរិយា​កាន់តែ​ជោគជ័យ​ក្នុង​មុខ​ជំនួញ​ ​ខណៈ​ដែល​លោក​រតនា​ ​ត្រូវ​គេ​ល្បី​ថា​ត្រៀម​ទិញ​ងារ​ឧកញ៉ា​វ័យក្មេង​ ​ដើម្បី​ឱ្យ​កាន់តែ​ងាយស្រួល​ក្នុង​ជំនួញ​នាំចូល​រថយន្ត​យក​មក​លក់​ ​ជំនួញ​លក់​ដី​ ​និង​ជំនួញ​បើ​ក​ហ្កា​រ៉ា​សសាំង​ជាដើម​៕​


Advertisement