មួយឆ្នាំ​ហើយ​ ​អ្នកគាំទ្រ​នៅតែ​រំឭក​និង​ចងចាំ​អតីត​អ្នកអាន​ព័ត៌មាន​អន្ដរ​ជាតិ​ល្បីឈ្មោះ​របស់​ ​ទ.ទ.ក​

​នៅពេល​ថ្មី​នេះ​ៗ​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន​បាន​សម្ដែង​អារម្មណ៍​នឹក​រឭក​ដល់​អតីត​អ្នកអាន​ព័ត៌មាន​អន្ដរ​ជាតិ​ល្បីឈ្មោះ​របស់​ ​ទ.ទ.ក​លោកយាយ​ ​រស់​ ​សោភនី​ ​ដែល​ធ្លាប់តែ​ឃើញ​គាត់​អាន​ពត៌មាន​ជាមួយ​សំឡេង​ដ៏​សែន​ពិរោះ​ ​និង​ប្រកបដោយ​តិច​និច​ល្អ​។​ ​បើ​គិត​ហូត​មកដល់​ថ្ងៃទី12​ ​ខែកុម្ភៈ​ ​ឆ្នាំ​ ​2019​ ​នេះ​មរណភាព​របស់​លោកយាយ​ ​រស់​ ​សោភនី​ ​មាន​គម្រប់1ឆ្នាំ​ ​និង​ ​7ថ្ងៃហើយ​។​ ​ការបាត់បង់​ធនធានមនុស្ស​ដែល​មានចំណេះ​ដឹង​ពេញ​ខ្លួននេះ​ពិតជា​មានការ​សោកស្ដាយ​ខ្លាំង​ណាស់​។​

​សូម​រំឭក​ដែរ​ថា​ ​មូលហេតុ​នៃ​ការ​ស្លាប់​របស់​លោកយាយ​ ​រស់​ ​សោភនី​ ​ដោយសារតែ​គាត់​មាន​ជម្ងឺ​ប្រចាំ​កាយ​ដូចជា​ជំងឺ​រលាក​ថ្លើម​ ​និង​ក្រលៀន​ឈប់​ដំណើរការ​ជាដើម​ក្នុង​វ័យ​ ​63ឆ្នាំ​។​ ​អតីត​អ្នកអាន​ពត៌មាន​អន្តរជាតិ​ដ៏​ឆ្នើម​ប្រចាំ​ស្ថានីយ​ន៍​ទូរ​ទស្សន៍​ទ​ទក​រូប​នេះ​ ​បាន​មរណ​បាត់បង់ជីវិត​កាលពី​វេលា​ម៉ោង5និង20នាទី​ថ្ងៃទី​ ​04​ ​ខែកុម្ភៈ​ ​ឆ្នាំ​ ​2018​ ​នៅ​ឯ​មន្ទីរ​ពេទ្យ​អុប​ពី​តាល់​ឌឺ​ហ្សឺ​ដង់​ ​ទី​ក្រុង​ហ្សឺ​ដង់​ ​ប្រទេស​បារាំង​៕​

Advertisement