ថៃ​ប្រកាស​ ​«​ត្រី​ក្រឹម​ជល់​»​ ​ជា​មច្ឆា​តំណាង​ជាតិ​ថៃ​ ​និង​ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​

​តាមរយៈ​សារព័ត៌មាន​ ​kapook​ ​នៅ​ថ្ងៃទី6​ ​ខែកុម្ភៈ​ ​ឆ្នាំ2018​ ​នេះ​ ​បាន​ចេញផ្សាយ​ថា​ ​វរសេនីយ៍ឯក​ ​ឆៃយ៍នុ​វ័តិ​ ​អ្នកនាំពាក្យ​គណៈរដ្ឋមន្ដ្រី​ ​បាន​ប្រកាស​នៅ​ថ្ងៃទី5​ ​ខែកុម្ភៈ​ម្សិលមិញ​ថា​ ​គណៈរដ្ឋ​មន្ត្រី​ថៃ​ ​បាន​ដាក់​សំណើ​ឱ្យ​ត្រី​ក្រឹម​ជល់​របស់​ថៃ​ ​ជាម​ច្ឆ​ជាតិ​តំណាង​ប្រទេស​ថៃ​ ​និង​ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​ ​ព្រោះ​សត្វ​ត្រី​ប្រភេទ​នេះ​ ​មាន​ពណ៌​សម្បុរ​ ​និង​ឯក​លក្ខណៈ​ជា​ជាតិ​ថៃ​ ​ ​ជា​សត្វ​ត្រី​ប្រចាំ​ជាតិ​ដោយ​នាំមក​នូវ​ទិដ្ឋភាព​វប្បធម៌​ ​និង​ប្រវត្តិ​សាស្រ្ត​។​ ​ការ​ដាក់​សំណើ​នេះ​ ​ស្ថិត​ក្រោម​ការពិចារណា​ ​និង​ប្រកាស​ដោយ​ក្រសួង​មរតក​វប្បធម៌​ជាតិ​ថៃ​ ​និង​បាន​ចុះចូល​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​។​


​ក្រៅពី​នេះ​ ​ត្រី​ក្រឹម​ជល់​ថៃ​ ​មាន​អត្ថ​ប្រយោជន៍​ជាច្រើន​ ​ជាពិសេស​នៅក្នុង​ការ​លើកកម្ពស់​វប្បធម៌​ ​ហើយ​ការបង្កើត​ ​ការ​ច្នៃប្រឌិត​ក្នុង​ការ​បង្កាត់ពូជ​ ​ដែលគេ​ជឿ​ថា​ ​នាំមក​នូវ​ភាព​រីកចម្រើន​ខាង​ពាណិជ្ជកម្ម​ ​និង​បណ្តាល​ឱ្យ​សេដ្ឋកិច្ច​ពង្រីក​តម្លៃ​បាន​យ៉ាង​មហាសាល​។​ ​ជាមួយគ្នា​នោះ​ដែរ​ ​សត្វ​ត្រី​នេះ​ក៏​ជា​និ​មិត្ដ​រូប​នៃ​ការ​នេសាទ​ដែល​ឆ្លុះបញ្ចាំង​ពីអ​ត្ត​សញ្ញាណ​របស់​ថៃ​ ​និង​ឯក​អត្តសញ្ញាណ​នៃ​សិល្បៈ​ការ​តស៊ូ​។​


​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​អ្នក​វិទ្យាសាស្ត្រ​នៃ​ទេសាភិបាល​សកល​ ​Betta​ ​splendensបានឱ្យ​ឈ្មោះ​ត្រី​ក្រឹម​ជល់​នេះ​ថា​ ​«​Siamese​ ​Fighting​ ​Fish​ ​»​ ​ឬ​ ​«​ ​Siamese​ ​Betta​ ​»​ ​ដែល​សម្គាល់ថា​ ​ត្រី​ក្រឹម​នេះ​មាន​ដើមកំណើត​នៅ​ប្រទេស​ថៃ​ ​និង​អាច​ពិសោធ​បាន​ថា​ ​ថៃ​ ​គឺជា​ប្រទេស​ម្ចាស់​ត្រី​ក្រឹម​ជល់​ ​ដោយសារ​មាន​ជាប់​ឈ្មោះ​ ​សៀម​ ​(​Siam​)​ ​នៅ​ខាងមុខ​៕​









Advertisement