រកឃើញម្ចាស់មុដ Miss Planet Cambodia

កាលពីយប់មិញនេះ នៅហាងស្រាទំពាងបាយជូ WINEST ស្ថិតនៅទល់មុខស្ថានទូតអាល្លឺម៉ង់ បានរៀបចំកម្មវិធីប្រកួតផ្តាច់ព្រ័ត្រស្តីពីកម្មវិធីកញ្ញាឯកភពផែនដី (Miss Planet Cambodia) ក្រោមការចូលរួមពីសំណាក់ស្រីស្អាតជាច្រើន។ ក្នុងពិធីប្រគល់មកុដ កញ្ញារំដួលលិចទឹកដែលទទួលបានសិទ្ធិជ្រើសរើសបវរកញ្ញាភពផែនដី ឬ Miss Planet Cambodia បានអះអាងថា ខ្លួននឹងត្រូវស្វះស្វែងរកជំនួយធ្វើឈុតតំណាងជាតិ ឱ្យអស្ចារ្យមួយ ដើម្បីឱ្យបេក្ខនារីមកពីរាជធានីភ្នំពេញ កញ្ញា រីចំណាន កល្យាណ ដែលជាម្ចាស់មកុដ ស្លៀកឱ្យអស្ចារ្យ ក្នុងព្រឹត្តិការណ៍ប្រកួតអន្តរជាតិខាងមុខ។

នៅក្នុងកម្មវិធីនោះក៏មានអ្នកដាក់ពិន្ទុវិនិច្ឆ័យចំនួន4រូបផងដែរ គឺកញ្ញា រំដួលលិចទឹក ប្រធានការប្រកួត Miss Planet Cambodia 2019 កញ្ញាកែ ចាន់កេសី គ្រូបង្វឹកផ្នែកម៉ូដែល រាជិនីកន្ទ្រឹម រិន រ៉ាដា ប្រចាំខេត្តសុរិន្ទ និងលោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា។ កញ្ញា រំដួលលិចទឹកប្រកាសថាក្រោយស្វែងរកឃើញចំណាត់អ្នកទទួលមកុដ និងចំណាត់ថ្នាក់ពីលេខ2 ដល់លេខ5 កញ្ញាដែលជាអ្នករៀបចំការប្រកួត នឹងត្រូវបន្តភារៈស្វែងរកឈុតំណាងជាតិអោយបេក្ខនារីកម្ពុជាបន្តទៀត ដើម្បីឱ្យអ្នកលេខ1 បានគ្រងទៅកាន់ការប្រកួតកម្រិតអន្តរជាតិក្នុងពេលខាងមុខ។ ចំពោះអ្នកលេខ2 បានទៅលើបេក្ខនារី លឹម សាំងលី មកពីភ្នំពេញ លេខ៣បានលើបេក្ខនារី កែវ ធារី មកពីកំពង់ឆ្នាំង លេខ4បានលើកញ្ញា ហ៊ាង លីនដា មកពីកំពង់ចាម និងលេខ5បានលើបេក្ខនារី លី ភក្ដីវីរចនា មកពីក្រចេះ។

កញ្ញារំដួលលេចទឹក ជាអ្នករៀបចំកម្មវិធី បានលើកសរសើរថា កញ្ញាលេខ1 ដែលគ្រងមកុដ គឺមានភាពវាងវៃជាងគេ ទាំងដំណើរ និងបុគ្គលិកលក្ខណៈផ្សេងៗទៀត បូកការក្លាហាន គឺមានចេញពីក្នុងខ្លួនមិនត្រឹមតែស្អាតទេ។ យើងនិងព្យាយាមបង្វឹកនាងឱ្យល្អបន្តទៀត ដើម្បីឆ្ពោះទៅកាន់ឆាកអន្តរជាតិខាងមុខ ដែលយើងជាអ្នករៀបចំ៕

Advertisement