ព្រឹទ្ធាចារ្យ​កោសល្យ​វោហារ គង់ ណៃ ទទួល​គ្រឿង​ឥស្សរិយយស

នៅ​ព្រឹក​ថ្ងៃទី 29 ខែកញ្ញា ឆ្នាំ2017 ព្រឹទ្ធាចារ្យ​កោសល្យ​វោហារ គង់ ណៃ បានទទួល​ការបំពាក់​គ្រឿង​ឥស្សរិយយស​ពី សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ខណៈដែល​កាលពីពេលថ្មីៗនេះ​លោកតា​ព្រឹទ្ធាចារ្យ ក៏​ទើបតែ​ត្រូវបាន​រដ្ឋាភិបាល​ជប៉ុន​ផ្តល់រ​ង្វាន់ «សិល្បៈ និង​វប្បធម៌​ហ្វឹ​គឹ​អូ​កា» ឆ្នាំ2017។ នេះ​បើតាម Facebook Page របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន។

គួរបញ្ជាក់​ផងដែរ​ថា ពានរង្វាន់​សិល្បៈ និង​វប្បធម៌​ហ្វឹ​គឹ​អូ​កា ត្រូវបាន​បង្កើតឡើង​ចាប់តាំងពី​ឆ្នាំ1990 នៅ​ទីក្រុង​ហ្វឹ​គឹ​អូ​កាប្រទេស​ជប៉ុន ដែល​បាននិងកំពុង​ធ្វើ​ការងា​រ​យ៉ាងសកម្ម​ក្នុងការ​លើកស្ទួយ​ការផ្លាស់ប្តូរ​វប្បធម៌​ជាមួយ​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ី រួមមាន​ប្រទេស​កម្ពុជា​ផងដែរ៕

Advertisement