មកមើលទិដ្ឋភាពនៃពិធី​ហែរជំនូនថ្ងៃអាពាហ័ពិពាហ៍របស់លោក នី រតនា នៅព្រឹកនេះ

កាលពី​ម្សិលមិញ​នេះ​ ប្រមិយមិត្តបានមើលឃើថា តារាចម្រៀងនៅទ្រនំរស្មីហង្សមាស លោក នី រតនា បានចូលរោការជាមួយភរិយាគឺកញ្ញា ហេង សុវណ្ណភក្ដិណា ជាកូនស្រីបង្កើតរបស់លោកហេង សុវណ្ណ គឺជាម្ចាស់ក្រុមហ៊ុន មង្គលសុវណ្ណ ត្រេឌីង និងជាអគ្គនាយកស្ថានីយវិទ្យុ មង្គលសុវណ្ណ ដែលជាប្រព័ន្ធផ្សព្វផ្សាយដ៏ធំមួយគ្របដណ្ដប់ទូទាំងបណ្ដាខេត្តនៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះមានកម្មវិធីសែន​កុម៉ា​នៅពេលព្រឹក​ ពិធី​ក្រុងពាលី​ និង​សូត្រ​មន្តនៅពេលរសៀល​ រួមជាមួយពិធីជាវខាន់ស្លានៅពេល​ល្ងាច​ផងដែរ​ ដែលទាំងនេះគឺ​ជា​ប្រពៃណី​ និង​ទំនៀម​ទំលាប់​របស់​ខ្មែរ​យើង​ បានបន្សល់ទុកតាំងតែ​ពីសម័យ​បុរាណមកម្លះ។

ដោយឡែក​ នាព្រឹកថ្ងៃទី 18 ខែ​មករានេះ គឺជាព្រឹកនៃ​ពិធី​ហែរជំនូន​ ដែលមានការ​ចូលរួម​ជាច្រើន​ពី​សំណាក់​ភ្ញៀវ​កិត្តិយស​ ក្រុមគ្រួសារ​សាច់ញាតិ​ទាំង​សងខាង​ រួម​ជាមួយ​នឹង​សិល្ប​ករ​ សិល្បការិនី​ជា​ច្រើន​រូប​ ដែលកាន់តែបង្កឱ្យ​​កម្មវិធី​ទាំង​មូល​មានភាពភាព​អធិកអធម​ និងកក្រើកអស់ពិភពសិល្បៈខ្មែរ។ គេជឿថា ពិធីមង្គលការ​នេះ គឺ​ជា​ថ្ងៃ​ដ៏វិសេសវិសាល និងមានន័យមួយក្នុងឆាកជីវិតបំផុតរបស់គូស្នេហ៍តារាចម្រៀងជាមួយអ្នកកូនស្រីអ្នកជំនួញធំ ក្នុងថ្ងៃនេះជាថ្ងៃជាវេលាល្អ ថ្ងៃជ័យមង្គលរបស់តារាចម្រៀង នី រតនា ក្នុងនោះគេក៏ឃើញមានសារជូនពរ យ៉ាងច្រើនពីមិត្តភ័ក្តិ សាច់ញាតិ ជាពិសេសហ្វេនៗអ្នកគាំទ្ររបស់លោកតែម្តង ប្រកបដោយការពេញចិត្តចំពោះគូស្នេហ៍មួយគូនេះ ដោយមហាជនខ្លះបាន លើកឡើងថាពិតជាសមគ្នាណាស់៕

Advertisement