គៀត​ សុវណ្ណ​ឡាង​ ស្រាយមន្ទិលរឿងចំណងស្នេហ៍ជាមួយលោក លឹម​​ ជា​ឡាយ

មួយរយៈចុងក្រោយនេះ ​​លោក លឹម​​ ជា​ឡាយ បានបង្ហាញការសម្ដែង​ និងសកម្ម​ភាព​ស្និទ្ធស្នាល​ដាក់កញ្ញា សាឡាត់​ ស្រី​ឡាង ​ដែលធ្វើឱ្យអ្នកគាំទ្រមានក្ដីព្រួបារម្ភ និងមន្ទិលសង្ស័យជាខ្លាំង​ ​​​ព្រោះ​លោក​ និង​កញ្ញា គៀត​ សុវណ្ណ​ឡាង​ ធ្លាប់​ត្រូវ​បាន​មហាជន​ផ្គូ​ផ្គង​នឹង​គ្នាម្ដងរួចមកហើយ។​​​​​ បើទោះជាយ៉ាងណាមិញ ​​ពាក់ព័ន្ធនឹងចំណងស្នេហា រវាងតារាសម្ដែងកញ្ញា គៀត សុវណ្ណាឡាង និងលោក លឹម ជាឡាយ ដូចប្រិយមិត្តធ្លាប់ដឹងមកហើយថា តារាសិល្បៈទាំងពិរដួងនេះ បានត្រឹមតែជាមិត្តភិក្ត នៅក្នុងការងារសិល្បៈ និងជាអ្នករាប់អានគ្នា ធម្មតាប៉ុណ្ណោះ គ្មានអ្វីលើសពីនេះឡើយ។

កញ្ញា គៀត សុវណ្ណាឡាង ធ្លាប់បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា « បើពួកយើងចូលរោងការ នឹងរិតតែទទួលបានការគាំទ្រខ្លាំងទៀត ព្រោះអ្នកគាំទ្រទាំងអស់សុទ្ធតែ ចង់ឱ្យយើងទាំងពីរ រៀបការជាមួយគ្នា តែយើងមិនអាចធ្វើបាន ព្រោះពួកយើង អត់បានស្រឡាញ់គ្នា»។ អតីតតារាចម្រៀងស្រីនៅផលិតកម្មភ្លេងរីខដស៍រូបនេះ បានបន្ថែមទៀតថា ចំពោះបងប្រុសឡាយ គឺគាត់សង្ហារ មានសមត្ថភាព ណាមួយទៀតគាត់មានចរិតល្អ ហើយគាត់ជាមនុស្សម្នាក់ ដែលអត់ចេះបន្លំទេ ប៉ុន្តែពួកខ្ញុំ មិនអាចស្រឡាញ់គ្នាបានទេ គឺយើងគ្រាន់តែជាក្រុមការងារតែប៉ុណ្ណោះ ហើយអាចនិយាយបានទៀតថា វាមិនមែនជានិស្ស័យ មិនមែនជាគូព្រេង នឹងគ្នាក៏ខ្ញុំអត់ដឹងដែរ។

គួរបញ្ជាក់ថា តារាសម្ដែងស្រី គៀត សុវណ្ណាឡាង បច្ចុប្បន្នកំពុងតែទទួលបានការគាំទ្រខ្លាំង ជាពិសេសគឺការសម្ដែងរឿងខ្នាតធំ ដែលកំពុងតែចាក់បញ្ចាំង នៅក្នុងរោងភាពយន្ត និងតាមទូរទស្សន៍នានា ជាហូរហែ បើទោះបីជាមិនសូវមានសកម្មភាពការងារជាមួយ លោក លឹម ជាឡាយ។ តែយ៉ាងណាមិញ អ្នកគាំទ្រតារាសិល្បៈទាំងពីរនេះ នៅតែទន្ទឹមចាំការសម្ដែងរួមគ្នាតាមរយៈភាគទូរទស្សន៍នាពេលខាងមុខផងដែរ៕

Advertisement