មកដឹងពីប្រវត្តិបុរសបាត់បង់ជីវិត ដើម្បីជួយសង្គ្រោះកីឡាករបាល់ទាត់ក្រុមជ្រូកព្រៃក្នុងរូងភ្នំ

តាមរយៈសារព័ត៌មានថៃ Teenee បានចេញផ្សាយមុននេះបន្ដិចបានឱ្យដឹងថា រឿងរ៉ាវថ្មីអាចរាប់ទុកថា ជារឿងសោកសៅនិងគួរឱ្យសង្រេងក្នុងចិត្តជាទីបំផុត សម្រាប់ការបាត់បង់ជីវិតរបស់លោក សាម៉ាណ គុណាន់ ឬឈ្មោះហៅក្រៅ ចា សែម ជាអ្នកវាយប្រហារក្រោមផ្ទៃទឹកស្ម័គ្រចិត្ត ជំនាន់ទី 30 មានអាយុ 38 ឆ្នាំ ខណៈលោកបានចូលរួមប្រតិបត្តិការណ៍ជួយសង្គ្រោះជីវិតក្រុមកីឡាករបាល់ទាល់ជ្រូកព្រៃទាំង 13 រូបកំពុងជាប់នៅក្នុងរូងភ្នំថាំលួង ឃុនណ៉ាមណាងណន ស្រុក ម៉ែសាយ ខេត្ត ឈៀងរ៉ាយ ដែលបានមរណភាពនៅវេលាពាក់កណ្ដាលយប់ថ្ងៃទី 6 ខែកក្កដា ឆ្នាំ 2018។

សូមជម្រាបដែរថា សម្រាប់លោក សាម៉ាណ គុណាន់ មានអាយុ 38 ឆ្នាំ ជាអ្នកវាយប្រហារក្រោមផ្ទៃទឹកស្ម័គ្រចិត្ត ជំនាន់ទី 30 មុនពេលលោកលាចេញទៅធ្វើការនៅក្នុងតំណែង ជាអ្នកសម្របសម្រួលសន្ដិសុខនៅក្នុងព្រលានអកាសយានដ្ឋានសុវណ្ណភូមិ ចាប់ពីឆ្នាំ 2006។ លោកមានចំណេះដឹង សមត្ថភាព ជាកីឡាករឆ្នើមប្រចាំក្រុមជម្រើសជាតិថៃ ជាគ្រូបង្វឹកក្រុមអ្នកធាក់កង់រយៈឆ្ងាយ ដែលឆ្លងកាត់ការប្រកួត និងទទួលបានពានរង្វាន់ជាច្រើនទៅលើកីឡាផ្នែកផ្សងគ្រោះថ្នាក់។

មិនតែប៉ុណ្ណោះ លោកក៏ជាម្ចាស់ជយលាភីប្រចាំកាប្រកួត « Amarin Outdoor Unlimited Chiang Mai » ដែលរៀបចំការប្រកួតកីឡា ធាក់កង់ឆ្លងកាត់ភ្នំ រត់ ហែលទឹក អ៊ំទូកកៃយ៉ាក់ ដោយលោកទទួលបានជ័យជំនះនៅក្នុងជំនាន់ទី 1 នៅក្នុងថេរវេលា 4.26 ម៉ោង អំឡុងឆ្នាំ 2009 និងឆ្នាំបន្ទាប់ លោកបានឈ្នះនៅក្នុងកម្មវិធី « The ibis Koh Samui Trophy 2010 » ក្នុងថេរវេលា 4.15 ម៉ោង៕

Advertisement