តារាល្បីៗ ចូលរួមធ្វើខួបកំណើតជូន អ្នកនាង យុគ ចិន្ដា យ៉ាងអធឹកអធម

តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី 24 ខែមីនា ឆ្នាំ 2018 នេះ បានឱ្យដឹងថា មានតារាល្បីៗជាច្រើនដួង បានចូលរួមបង្កភាពភ្ញាក់ផ្អើលធ្វើខួបកំណើតជូនកំពូលពិធីការិនីល្បីឈ្មោះ អ្នកនាង យុគ ចិន្ដា យ៉ាងសប្បាយរីករាយអធឹកអធម។ ដោយឡែករូបភាពជាច្រើនសន្លឹកដែលបានអណ្ដែតនៅលើហ្វេសប៊ុក គេមើលឃើញថា អ្នកនាង យុគ ចិន្ដា ទទួលបានកាដូ និងបាច់ផ្កាធំៗ ដែលបង្ហាញពីក្ដីស្រឡាញ់យ៉ាងច្រើនចំពោះរូបអ្នកនាង។

ក្នុងនោះដែរ អ្នកនាង ចន​ ច័ន្ទលក្ខិណា ប្រធានសិល្បៈករខ្មែរក៏បានបង្ហោះសារ និងរូបភាពជូនពរ អ្នកនាង យុគ ចិន្ដា ថា « បងគឺជាស្រ្តីម្នាក់ដែលមានភាពអស្ចារ្យ បំផុតសម្រាប់ប្អូន បងជាបងស្រីដែលតែងផ្តល់ដំបូន្មានល្អៗដល់ប្អូន បងជាបងស្រីដែលជាថ្នាក់ដឹកនាំដ៏អស្ចារ្យ ជាស្ត្រីដែលមានដំណោះស្រាយប្រកបដោយព្រហ្មវិហារធម៌ អូនគោរពនឹងស្រលាញ់បងស្រីណាស់ អូនសូមជូនពរថ្ងៃកំណើតបងស្រីសូមអោយបងជួបតែសេចក្តីសុខ និង ជោគជ័យគ្រប់វិស័យជារៀងរហូត ជាពិសេសសូមអោយបងមានសម្រស់កាន់តែស្អាតក្មេងជាងវ័យ មុខជំនួញកាន់រីកដុះដាលជាលំដាប់ »។

សូមទស្សនាកម្រងរូបភាពថ្ងៃខួបកំណើតជូន អ្នកនាង យុគ ចិន្ដា ខាងក្រោមនេះ៖

Advertisement