បងស្រី ដេននី ក្វាន់​ មានទឹកចិត្តសប្បុរសធម៌យកអំណោចទៅជូនក្មេងកំព្រា និងជនពិកា

តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់បងស្រីអ្នកនាង ដេននី ក្វាន់ គឺអ្នកនាង ចោម ចាន់ នៅពេលថ្មីៗនេះ បានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលស្ដែងឱ្យដឹងថា អ្នកនាង និងក្រុមគ្រួសារបានត្រៀមយកអំណោយបន្ដិចបន្ដួចដែលមានរួម អង្ករ ទឹកស៊ីអ៊ីវ ត្រីខកំប៉ុង មី និងប៊ីចេង ទៅចែកជូនបងប្អូនជនពិកា ក្មេងកំព្រា និងចាស់ជរាមានជីវភាពខ្វះខាតនៅក្នុងខេត្តកំពង់ធំ ដែលទឹកចិត្តសប្បុរសធម៌នេះ ធ្វើឱ្យមហាជនអ្នកគាំទ្រអ្នកនាង ស្ងើចសរសើរយ៉ាងខ្លាំង។

អ្នកនាង ចោម ចាន់ បានបញ្ជាក់នៅលើហ្វេសប៊ុកផ្ទាល់ខ្លួនថា « ត្រៀមហើយៗសម្រាប់យកទៅជូន លោកតា លោកយាយ ព្រមទាំងក្មេងកំព្រា និងជនពិកាដែរមានជីវភាព ទីទាល់ក្រចំនួន30គ្រួសារនៅខេត្តកំពង់ធំ។ នេះជាថវិកា នាងខ្ញុំផ្ទាល់ខ្លួន នរណាខ្លះចង់ចូលរួម?? (ចង់ប្រាប់ថាអំពើល្អគឺមិនសាបសូន្យឡើយ ) »។ សូមជម្រាបបន្ថែមថា កន្លងមក អ្ននាង ដេននី ក្វាន់ និងអ្នកនាងផ្ទាល់ ក៏បានយកអំណោយជាច្រើនច្រើនសន្លឹកសន្លាប់ ទៅចែកជូនបងប្អូនប្រជាពលរដ្ឋខ្មែរ និងកុមារតូចៗ រួមមានសម្ភារសិក្សា និងកង់ និងថវិកាមួយចំនួនជូនដល់ប្អូនៗកុមារទីទាល់ក្រនៅក្នុងឃុំអង្គរ ស្រុកមេសាង ខេត្តព្រៃវែងផងដែរ៕

Advertisement